ការវាយប្រហារនៅក្នុងប្រទេសបារាំង និងគំរាមកំហែងតំបន់ជាច្រើនទៀតនៅអឺរ៉ុប ដោយសារតែក្រុមភេរវកម្មបាន បន្លំខ្លួនចូលក្នុងអឺរ៉ុប ។ ទាំងនោះហើយ ទើបអឺរ៉ុបរងការគំរាមកំហែងច្រើនជាង គេបំផុតនាពេលបច្ចុប្បន្នពីក្រុមភេរវកម្ម ។
រដ្ឋាភិបាលអ៊ីតាលីបានបើកការស៊ើប អង្កេតទៅលើក្រុមជនភៀសខ្លួនហូរចូលមកពីទ្វីបអាហ្វ្រិកក្នុងនោះមានទាំងក្រុមអ៊ិអស្លាមបង្កើតរដ្ឋីលាយឡំចូលមកអឺរ៉ុបបង្កភាពចលាចល ។ ក្រុមអ៊ិមស្លាមដែល អាចចូលមកវាយប្រហារនៅតំបន់អឺរ៉ុបបានមានតែតាមរយៈជនភៀសខ្លួនតាម ដែនសមុទ្រ ។
ការស្រាវជ្រាវចាប់ផ្ដើមក្រោយពេល ចារកម្មអ៊ីតាលីបានបញ្ជាក់ថា នៅលើ កោះ Sicily របស់អ៊ីតាលីជាច្រកដ៏ សំខាន់របស់ក្រុមIS ចូលមកកាន់អឺរ៉ុប ។
ចារកម្មអ៊ីតាលីបានព្រមានថា ពេល នេះមានសមាជិកក្រុមអ៊៊ិស្លាមបង្កើត រដ្ឋមួយចំនួនបបានចូលអឺរ៉ុបដោយជោគ ជ័យ ហើយមានលិខិតរស់នៅដោយស្រប់ ច្បាប់ទៀតផង ។
ពេលនេះប៉ូលិសអ៊ីតាលីកំពុងតាម ដានចាប់ខ្លួនមនុស្សសង្ស័យ៥នាក់អាចជាបក្ខពួកក្រុមភេរវកម្មដែលបានបន្លំ ខ្លួនជាមួយក្រុមអន្ដោប្រវេសន៍ចូលមក អ៊ីតាលីអ្នកទាំងនោះមកពីស៊ីរី និងលីប៊ី ។
ក្រុមស្រាវជ្រាវនៅលើកោះ Sicily ក៏ មានមន្ទិលសង្ស័យទៅលើមនុស្ស៣នាក់ ដែលមានសញ្ជាតិអេហ្ស៊ីបត្រូវបានកម្លាំង ការពារដែនសមុទ្រអ៊ីតាលីជួយសង្គ្រោះបាននៅសមុទ្រមេឌីទែរ៉ាណេ ។
កម្លាំងសន្ដិសុខអ៊ីតាលី ក៏ដូចជា ប្រទេសតំបន់អឺរ៉ុបបានរឹតបន្ដឹងសន្ដិសុខនៅគ្រប់ទីកន្លែង ខណៈដែលការគំរាម កំហែងវាយប្រហារកាន់តែកើនឡើងពី ក្រុមអ៊ិបស្លាមបង្កើតរដ្ឋ ។ នៅពេលនេះ មានខ្មាន់កាំភ្លើងជាច្រើនបានលាក់ខ្លួននៅ អឺរ៉ុបរង់ចាំតែឱកាសវាយប្រហារប៉ុណ្ណោះ ។
ការវាយប្រហារនៅប្រទេសបារាំងនាពេលកន្លងមកបានធ្វើឱ្យប្រទេសទាំង អស់នៅតំបន់អឺរ៉ុបរឹតបន្ដឹងព្រំដែនរបស់ខ្លួនមិនឱ្យមានការចេញចូលនោះឡើយ ។ សកម្មភាពទាំងនោះហើយអាចធ្វើឱ្យអឺរ៉ុប ត្រូវបញ្ចប់ការទទួលជនភៀសខ្លួនដែលបង្កវិវាទនាពេលកន្លងមក ។
កន្លងមកថ្មីៗនាយករដ្ឋមន្ដ្រីបារាំង លោក Manuel Valls បានវាយតម្លៃថា អឺរ៉ុបមិនអាចទទួលជនភៀសខ្លួនច្រើន តទៅទៀតបានទេ។សម្រាប់ប្រមុខរដ្ឋា ភិបាលបារាំងអឺរ៉ុបត្រូវរឹតបន្ដឹងការត្រួត ពិនិត្យនៅតាមព្រំដែនដើម្បីថែរក្សាការ ពារអនាគតអឺរ៉ុប ។ នាយករដ្ឋមន្ដ្រីបារាំង បង្ហាញជំហរមិនស្វាគមន៍ជនភៀសខ្លួនមួយថ្ងៃមុនទស្សនកិច្ចនៅទីក្រុងប៉ារីស របស់លោកស្រីនាយករដ្ឋមន្ដ្រីអាល្លឺម៉ង់ដែលជាមាតាអឺរ៉ុបចិត្ដល្អបើកដៃទទួល ជនភៀសខ្លួនមកពីដើមបូព៌ា ។
អធិការបតីអាល្លឺម៉ង់លោកស្រី អេង ហ្គេឡា ម៉ាក់កែលមានវត្ដមាននៅទីក្រុង ប៉ារីសទៅតាមការអញ្ជើញរបស់លោក ប្រធានាធិបតីបារាំងដែលកំពុងបើកយុទ្ធនាការកៀរគរប្រទេសមហាអំណាចឱ្យ ចូលរួមនៅក្នុងសម្ព័ន្ធអន្ដរជាតិជាធ្លុង មួយប្រយុទ្ធប្រឆាំងនឹងក្រុមជីហាដនៃ អង្គការរដ្ឋអ៊ិមស្លាមនៅប្រទេសស៊ីរី ។ នៅ ក្នុងជំនួបនៅថ្ងៃពុធសបា្ដហ៍ក្រោយប្រមុខ ដឹកនាំបារាំងអាល្លឺម៉ង់នឹងលើកនិយាយ ផងដែរពីសំណុំរឿងជនភៀសខ្លួនដែលត្រូវ គេផ្អឹបទុកមួយអន្លើដោយសារអំពើភេរវកម្មក្នុងទីក្រុងប៉ារីស ។
អំពើភេរវកម្មមានជាប់ប្រទាក់ក្រឡា គ្នានឹងបញ្ហាជនភៀសខ្លួន។កាលពីថ្ងៃ អង្គារនៅក្នុងបទសម្ភាសន៍ទៅកាន់អ្នក កាសែតបរទេសលោកនាយករដ្ឋមន្ដ្រី បារាំងបានថ្លែងថាដើម្បីការពារអនាគត អឺរ៉ុបនិងក្នុងមូលហេតុគំរាមកំហែងរបស់ ក្រុមជីហាដអឺរ៉ុបត្រូវឈប់ទទួលជនភៀស ខ្លួន ។ “អឺរ៉ុបត្រូវតែហ៊ាននិយាយថា ខ្លួន មិនអាចទទួលជនភៀសខ្លួនច្រើនតទៅ ទៀតទេ ។ គឺវាមិនអាចទៅរួចទេ។ អឺរ៉ុប ត្រូវរកដំណោះស្រាយ ដើម្បីឱ្យជនភៀស ខ្លួនស៊ីរីត្រូវទទួលបន្ទុកដោយប្រទេសនៅជិតខាងស៊ីរី” ។ នេះជាការថ្លែងរបស់ លោកនាយករដ្ឋមន្ដ្រីបារាំង Manuel Valls ។
បើទោះបីមានការផ្កោលទោសពីសហគមន៍អន្ដរជាតិពីការបិទព្រំដែន តែ អឺរ៉ុបចាំបាច់ត្រូវតែធ្វើដើម្បីសុវត្ថភាពដល់ប្រទេសជាតិរបស់ខ្លួន ។
វិធានការរឹតច្រកព្រំដែនរបស់អឺរ៉ុបនារយៈពេលប៉ុន្មានថ្ងៃមកនេះ បន្ទាប់ពី មានភេរវកម្មនៅប៉ារីសមកបានធ្វើឱ្យ ស្ថានភាពជនអន្ដោប្រវេសន៍ កាន់តែ ត្រដាបត្រដួសខ្លាំងឡើងជាពិសេសនៅ តាមព្រំដែនពីប្រទេសក្រិកទៅកាន់បណ្ដា ប្រទេសនៅតំបន់បាល់កង់ ។ នេះជាបើ តាមការបរិហាររបស់អង្គការសហប្រជា ជាតិទទួលបន្ទុកជនភៀសខ្លួន និងកុមារ HCR - OIM – UNICEF ។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក ជនភៀសខ្លួន មូលនិធិអង្គការសហប្រជា ជាតិដើម្បីកុមារ និងអង្គការអន្ដរជាតិ ផ្នែកអន្ដោប្រវេសន៍បានរិះគន់យ៉ាងខ្លាំងការច្រោះរើសជនអន្ដោប្រវេសន៍ដោយ យោងទៅតាមសញ្ជាតិនិងបានអំពាវនាវ សុំកុំឱ្យមានដាក់ប៉ុស្ដិ៍ត្រួតពិនិត្យកាក់ចែក ផ្លូវអន្ដោប្រវេសន៍រដឹកតាមព្រំដែន ។ ការរឹតបន្ដឹងព្រំដែនដែលបានធ្វើឱ្យស្ថានភាពជនអន្ដោប្រវេសន៍ធ្លាក់ត្រដាបត្រដួស យ៉ាងខ្លាំង និងដោយមិនគិតអំពីកត្ដា អាកាសធាតុព្រមទាំងហានិភ័យផ្សេងៗចំពោះកុមារនៅពេលដែលសីតុណ្ហភាពចាប់ផ្ដើមធ្លាក់ចុះរដូវធ្លាក់ទឹកកកកាន់ ខែខិតមកដល់ផង ។
ស្ថាប័នទាំងបីបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីកង្វះជម្រកតាមដងផ្លូវនិងអំពីជោគវាសនាជនភៀសខ្លួនដែល ជាប់គាំងនៅតាមច្រកព្រំដែនអឺរ៉ុប ។ អង្គការទាំងបីនេះបានផ្គត់ផ្គង់ជំនួយដល់ រដ្ឋាភិបាលពាក់ព័ន្ធប៉ុន្ដែជាចម្លើយតបមកវិញបើតាមការសង្កេតរបស់អង្គការអន្ដរជាតិផ្នែកអន្ដោប្រវេសន៍រដ្ឋអឺរ៉ុបមានការរើសអើងយ៉ាងខ្លាំងចំពោះសញ្ជាតិ របស់ជនអន្ដោប្រវេសន៍ ។ ទង្វើដែលបាន ជំរុញឱ្យពួកគេបង្វែរទិសផ្សងព្រេងទៅរកផ្លូវច្រកផ្លូវផ្សេង ទាំងឆ្ងាយទាំងអស់ថវិ កាច្រើន ។ នៅក្នុងរបាយការណ៍ស្ថាប័ន អង្គការសហប្រជាជាតិបានចង្អុលមុខប៊ុល ហ្ការី និងអាល់បានីថា បានរំលោភសិទ្ធិ មនុស្សយ៉ាងខ្លាំងក្នុងផ្នែកអន្ដោប្រវេសន៍នេះ ។
សូមបញ្ជាក់ថា តាំងពីបានរក ឃើញលិខិតឆ្លងស៊ីរីនៅក្បែរភេរវជន អត្ដឃាតនៅក្រុងប៉ារីសថ្ងៃទី១៣ ខែ វិច្ឆិកាមក បណ្ដាប្រទេសនៅអឺរ៉ុបខាង កើតដែលប្រឈមមុខខ្លាំងនឹងលំហូរអន្ដោ ប្រវេសន៍បានសម្រេចជាឯកតោភាគី បិទឬបន្ដឹងច្រកព្រំដែន ។ ប៉ូឡូញបាន ប្រកាសឈប់ទទួលយកជនភៀសខ្លួន ។ បន្ទាប់ពីបានធ្វើការរែងរើសសញ្ជាតិជនភៀសខ្លួនដើម្បីចម្លងទៅអឺរ៉ុបខាងលិច ឬខាងជើងមក ម៉ាសេដ្វានដែលជាចំណត ឆ្លងកាត់ដ៏សំខាន់មកពីក្រិក របស់ជន ជាតិស៊ីរី អ៊ីរ៉ាក់ និងអាហ្វហ្កានីស្ថាន បានស្នើសុំជំនួយពីសហភាពអឺរ៉ុបនៅថ្ងៃសុក្រនេះ ព្រោះមិនអាចទប់លំហូរន្ដោ ប្រវេសន៍ឥតស្បើយបានទៀតទេ ៕
ប្រែសម្រួល៖ ម៉ែវ សាធី