ខេត្តត្បូងឃ្មុំ ៖ កំលាំងជំនាញប្រឆាំងគ្រឿងញៀននៃ អធិការដ្នាននគរបាលក្រុងសួង ចុះកិច្ចប្រតិបត្តិការបង្ក្រាប ករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើប្រាស់វិធានការញុះញង់ក្នុងការទិញថ្នាំញៀន កាលពីវេលាម៉ោង៨និង៥៥នាទី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នៅភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
ក្នុងប្រតិបត្តិការនោះ កម្លាំងឃាត់ជនសង្ស័យម្នាក់ឈ្មោះ ជា យូផេង ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិច្បារអំពៅទី១ សង្កាត់ច្បារអំពៅ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រោយការឃាត់ខ្លួនកម្លាំងបានដកហូតវត្ថុតាងថ្នាំញៀន៤កញ្ចប់ និងបានធ្វើតេស្តទៅលើជនសង្ស័យរកឃើញថា ជននេះលទ្ធផលពិនិត្យអវិជ្ជមាន (គ្មានសារធាតុញៀនក្នុងទឹកនោម ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ជា យូផេង បានឆ្លើយសារភាពថា វត្ថុតាងដែលសម្ថកិច្ចដកហូតបានទាំងអស់គឺខ្លួនបាន ទិញពីឈ្មោះ ស្នា ( ហៅក្រៅ) ភេទប្រុស អាយុ ប្រហែល៣១ឆ្នាំ នៅរាជធានីភ្នំពេញ ៕ វណ្ណៈ