កម្លាំងទាហានណាតូត្រៀមធ្វើសមយុទ្ធទ្រង់ទ្រាយធំបំផុតក្រោយសង្គ្រាមត្រជាក់

ចែករំលែក៖

កម្លាំងទាហានប្រទេសសមាជិកណាតូ បានទៅកាន់ប្រទេសន័រវេសដើម្បីចូលរួមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក ដោយមានឈ្មោះថា Trident Juncture មានយុទ្ធសាស្ត្រទប់ស្កាត់ការគំរាមកំហែងពីរុស្ស៊ី។

កម្លាំងទាហានសរុបជាង៥មុឺននាក់មកពី២៩ប្រទេសជាសមាជិកណាតូចូលរួម ព្រមទាំងប្រទេសជាដៃគូដូចជាហ្វាំងឡង់ និងស៊ុយអែត ក៏បានចូលរួមផងដែរ។

គម្រោងធ្វើសមយុទ្ធខាងលើ ណាតូ ក៏បានផ្តល់ព័ត៌មានដល់ភាគីរុស្ស៊ីដឹងជា មុនផងដែរ។ លើសពីនេះទៅទៀតក៏បាន អញ្ជើញអ្នកសង្កេតការណ៍រុស្ស៊ីឲ្យមកត្រួតពិនិត្យទៀតផង។ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានប្រកាសថា រុស្ស៊ីនឹងតបតវិញនូវការធ្វើសមយុទ្ធទាំងនោះ។

សមយុទ្ធនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ខែតុលា រហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ ដោយមានយុទ្ធសាស្ត្រប្រទេស ន័រវេសរងការវាយប្រហារឈ្លានពាន។ សមយុទ្ធនោះគឺសម្តៅទៅលើប្រទេសរុស្ស៊ី ដែលប្រទេសក្នុងតំបន់អឺរ៉ុប មានក្តីបារម្ភ យ៉ាងខ្លាំង ក្រោយអ៊ុយក្រែនប្រឈមនឹង បញ្ហា ហើយតំបន់គ្រីមៀក៏បានធ្លាក់ចូល ក្នុងដៃរុស្ស៊ីទៀតផង។

មេបញ្ជាការកងទ័ពអាមេរិកបានបញ្ជាក់ ថា កម្លាំងទាហានណាតូនឹងបង្ហាញពីសមត្ថ ភាពប្រមូលផ្តុំកម្លាំងទ្រង់ទ្រាយធំ ដើម្បីអនុវត្តសិទ្ធិការពាររួមដូចដែលបានចែងនៅក្នុងមាត្រាទី៥ នៃកិច្ចព្រមព្រៀងណាតូ។

នៅក្នុងសកម្មភាពធ្វើសមយុទ្ធនោះ មានយន្តហោះចម្បាំង ២៥០គ្រឿងចូលរួម ព្រមទាំងនាវាចម្បាំង ៦៥គ្រឿង រថគ្រោះ រថពាសដែកជិត១មុឺនគ្រឿង។

សមយុទ្ធខាងលើជាសមយុទ្ធទ្រង់ ទ្រាយធំបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ ១៩៨០ មកទល់ពេលនេះ។

រុស្ស៊ីបានថ្កោលទោសការធ្វើសមយុទ្ធជាទ្រង់ទ្រាយធំរបស់ណាតូ បើទោះបី កន្លងមករុស្ស៊ីក៏បានធ្វើសមយុទ្ធទ្រង់ ទ្រាយធំបំផុតមិនធ្លាប់មាន ក្រោយសង្គ្រាម ត្រជាក់ដូចគ្នា គឺសមយុទ្ធ Vostok 2018 ដោយមានកម្លាំងទាហានជាង៣សែននាក់ចូលរួម និងទាហានប្រទេសចិន ម៉ុងហ្គោលី ចូលរួមផងដែរ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print