សហគមន៍អន្តរជាតិ ថ្កោលទោសយ៉ាងខ្លាំង ដល់ការវាយប្រហារ ទៅលើ ទីសការៈក្រុមជនជាតិជ្វីប នៅទីក្រុង Pittsburgh រដ្ឋ Pennsylvania អាមេរិក។ ការវាយប្រហារខាងលើ បណ្តាលឲ្យមនុស្ស ១១នាក់ស្លាប់ និង ៦នាក់រងរបួស ។
ហេតុការវាយប្រហារកើតឡើងនៅថ្ងៃទី២៧ខែតុលា ដោយជនដៃដល់ឈ្មោះ Robert Bower អាយុ៤៦ឆ្នាបានចូលទៅកាន់ ព្រះវិហា Tree of Life ដោយស្រែកខ្លាំងៗថា«ជនជាតិជ្វីបទាំងអស់នឹងត្រូវស្លាប់»ហើយបាញ់ប្រហារ ទៅលើមនុស្សដែលមានវត្តមាននៅទីនោះ ។
នាយកដ្ឋានស្រាវជ្រាវអាមេរិក បានឲ្យដឹងថា ជនដៃដល់ បានប្រើកាំភ្លើងយន្ត១ដើម និងកាំភ្លើង វែង ៣ដើម ។
ជនដៃដល់ បានចុះចាញ់ ពេលប៉ូលិសបាញ់ឲ្យរងរបួស ។ នៅពេលនេះជនដៃដល់កំពុងព្យាបាលនៅក្នុងមន្ទីពេទ្យ ហើយរដ្ឋអាជ្ញា បានចោទប្រកាន់ពីបទល្មើស២៩ករណីផ្សេងគ្នា ក្នុងនោះមានការប្រើប្រាស់អាវុធសម្លាប់មនុស្ស ។ ជនដៃដល់ អាចនឹងត្រូវកាត់ទោសប្រហារជីវិត ។
តាមការស្រាវជ្រាវជាបឋម ជនដៃដល់ បាន សេសេរនៅអត្ថបទជាច្រើន ប្រឆាំងនិងក្រុមជនជាតិជ្វីប ក្នុងនោះមានទាំងការថ្កោលទោសប្រធានាធិបតីដូណា
លត្រាំ ដោយមិនអាចរារាំងក្រុមជនជាតិជ្វីប បំផ្លាញទឹកដីអាមេរិក ។
ក្រោយទទួលបានព័ត៌មានខាងលើ ប្រធានាធិបតីដូណាល់ត្រាំ បាន ថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពបាញ់ប្រហារ និងការចងគំនុំនៅលើទឹកដីអាមេរិក។
អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពខាងលើ ជាការគំរាមកំហែងដល់សន្តិភាពពិភពលោក និងតម្លៃនៃសន្តិភាព ។ជាមួយគ្នានោះនាយករដ្ឋមន្ត្រី កាណាដា លោកJustin Trudea ,ប្រធានាធិបតីបារាំង លោក ម៉ាក្រុង , នាយករដ្ឋមន្ត្រីអង់គ្លេស បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពវាយប្រហារខាងលើ ។ សាធី