តុលាការឃុំខ្លួន ជនបង្ករម្នាក់ជាក្រុមការងាររបស់កញ្ញា ធី សុវណ្ណថា និងបក្ខពួកម្នាក់ទៀតប្រើអំពើរហិង្សាទៅលើស្ត្រីម្នាក់របួសធ្ងន់ ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល ៖ លោក ទី សំណាង ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ជនបង្ករម្នាក់ជាក្រុមការងាររបស់កញ្ញា ធី សុវណ្ណថា និងបក្ខពួកម្នាក់ទៀតប្រើអំពើរហិង្សាទៅលើស្ត្រីម្នាក់របួសធ្ងន់ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” ដែលប្រព្រឹត្តនៅ ភូមិថ្កុល ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្តាល កាលពី ថ្ងៃទី២៨ តុលា ២០១៨ វេលាម៉ោង២១និង៣០នាទី តាមមាត្រ២១៨ នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទទី០១ឈ្មោះហ្វី សើគីនីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(ជាក្រុមការងាររបស់កញ្ញាធីសុវណ្ណថា)តាមការអះអាងរបស់សាមីខ្លួន មានទីលំនៅ ភូមិច្រាំងចំរេះ១សង្កាត់ច្រាំងចំរេះ១ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងទី០២ឈ្មោះ លី ម៉ាត់សារី ភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរឥស្លាម មុខរបរសន្តិសុខសណ្តាប់ធ្នាប់ផ្សារព្រែកឃ្លោក មានទីលំនៅភូមិ លេខ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។ បច្ចុប្បន្នអ្នកទាំងពីរស្នាក់នៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ឆេង មុំ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នមានទីលំនៅភូមិទួលក្តីឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល។

វត្ថុតាងចាប់យករួមមានដុំថ្មចំនួន០១ដុំ ម៉ូតូចំនួនចំនួន២គ្រឿង (ម៉ាកវេវអាល់ហ្វាពណ៌ក្រហមគ្មានផ្លាកលេខចំនួន០១គ្រឿងនិងម៉ូតូម៉ាកស៊ុយស៊ីគីស្មាសវីពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1BL 5250ចំនួន១គ្រឿង)

លោកអធិការបានបញ្ជាក់ថា នៅថ្ងៃទី២៨ខែតុលាឆ្នាំ ២០១៨វេលាម៉ោង២១និង៣០នាទី មានឈ្មោះហុក ប៊ី ភេទប្រុសអាយុ៣៤ឆ្នាំកំពុងជិះទូកជាមួយប្រពន្ធឈ្មោះ ឆេង មុំ ដើម្បីបង្កៃសន្ទូចនៅចុងព្រែកឃ្លោក ពេលនោះមានឈ្មោះ ហ្វីសើគីនីន និងឈ្មោះលីម ម៉ាត់សារី ជិះម៉ូតូម្នាក់មួយគ្រឿងត្រឡប់ពីចំនុចពាមសូរតាមផ្លូវខាងត្បូងព្រែកឃ្លោកក៏បានជួបឈ្មោះហុក ប៊ី និងឈ្មោះឆេង មុំ កំពុងនេសាទត្រី ជនសង្ស័យខាងលើមានការសង្ស័យអ្នកទាំងពីនេសាទត្រីខុសច្បាប់ (ឆក់)ក៏បានសួរនាំថាពួកបងមានឃើញអ្នកឆក់ត្រីឬទេ?អ្នកទាំងពីរឆ្លើយថា ខ្ញុំរាយសន្ទូចទេ ពេលនោះជនសង្ស័យបានឃើញអាគុយចំនួន០១នៅក្នុងទូកក៏បានសុំត្រួតពិនិត្យទូក ភ្លាមនោះឈ្មោះហុក ប៊ី មិនអោយត្រួតពិនិត្យក៏បញ្ឆេះម៉ាស៊ីនទូកចេញសំដៅទៅទិសខាងកើត(ពាមសូរ)បានចម្ងាយប្រហែល៥០០ម៉ែត្រទើប ឈ្មោះលីម ម៉ាត់សារីនិងឈ្មោះហ្វី សើគីនីនជិះម៉ូតូដេញតាមរួចឈប់ កាត់មុខទូកក៏ឈ្មោះលី ម៉ាត់សារីបានរើសដុំថ្មក្បែរផ្លូវ គប់សំដៅទូកជនរងគ្រោះចំនួន០១ដុំថ្ម ចំនែកឈ្មោះហ្វីសើគីនីន បានរើសដុំដីគប់សំដៅទូកជនរងគ្រោះចំនួន០២ដុំបណ្តាលអោយត្រូវចំមុខខាងស្ដាំ ឈ្មោះឆេង មុំ ដែលអង្គុយខាងក្បាលទូករបួសហូរឈាមតែម្តង។

ក្រោយពេលទទួលបានពត៌មានខាងលើសមត្ថកិច្ចប៉ុស្តិ៍ត្រើយស្លាបានអន្តរាគមន៍ដល់កន្លែងកើតហេតុនាំជនរងគ្រោះមកព្យាបាលនៅមណ្ឌលសុខភាពតាលន់ ចំនែកជនសង្ស័យបានឃាត់ខ្លួនមកប៉ុស្តិ៍រដ្ឋបាលត្រើយស្លាដើម្បីសាកសួរ និងបន្តអនុវត្តតាមនីតិវិធី៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print