រំងាស់ទឹកត្រីនឹងស្ងោស៊ុប ហើយដើរចោលភ្លេចខ្លួនភ្លើងឆេះម៉ត់

ចែករំលែក៖

ខេត្តស្វាយរៀងះផ្ទះបាយមួយខ្នងដែលមានទំហំ៤គណនិង៦ម៉ែត្រធ្វើពីឈើរសង់អំពីជញ្ជាំងសង្ក័សីត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុងមិនអាចពន្លត់ទាន់ពេលខណះដែលម្ចាស់ផ្ទះរំងាស់ទឹកត្រីនឹងស្ងោស៊ុប ហើយដើរចោលភ្លេចខ្លួនកាលពីវេលាម៉ោង១រសៀលថ្ងៃពុធ៧រោច ឆ្នាំច សំរិទ្ធិសក័ ព ស ២៥៦២ត្រូវថ្ងៃទី៣១ខែតុលាឆ្នាំ២០១៨នៅចំនុចភូមិឃោសាងសង្កាត់ស្វាយតឿក្រុងស្វាយរៀងខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះបាល់ សារ៉ាន ភេទស្រីអាយុ60ឆ្នាំមុខរបរកសិករមានទីលំនៅភូមិឃោសាងសង្កាត់ស្វាយតឿក្រុងស្វាយរៀងខេត្តស្វាយរៀង។
ប្រភពបន្តថាការឆេះនេះក៏បណ្ដាលអោយស្ត្រីចំណាស់ម្នាក់មានឈ្មោះ ជា ទាប អាយុ៨៦ឆ្នាំត្រូវម្តាយរបស់ម្ចាស់ផ្ទះ(របួសស្រាល)។
ចំពោះសម្ភារះនិងទ្រព្យសម្បត្តិដែលខូចខាតរួមមានទូដាក់ចានចំនួន0២ ធ្វើពីដែក
អង្កចំនួន១០តៅនិងរបស់របរមួយចំនួន។
តាមម្ចាស់ផ្ទះបានរៀបរាប់ទាំងទឹកភ្នែកថាមុនកើតហេតុគាត់បានរំងាស់ទឹកត្រីនិងស្ងោស៊ុបទុកហូបនៅក្នុង​​ផ្ទះបាយហើយក៏ដើរចេញក្រៅទៅលេងផ្ទះអ្នកភូមិរបងជាមួយប្រមាណ១៥នាទីស្រាប់តែមានក្មេងរត់មកប្រាប់ថាមានភ្លើងឆេះផ្ទះហើយទើបគាត់បហរញាប់ប្រញាលរត់ទៅជួយនិងហៅសមត្ថកិច្ចមកអន្តរាគមន៏ជួយបាញ់ពន្លត់ប៉ុន្តែហួសពេលទៅហើយបានត្រឹមតែឈសំរក់ទឹកភ្នែក៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print