ម៉េចធ្វើចឹងលោកពូ!!?? «ឪពុកចាប់រំលោភកូនបង្កើតជាច្រើនលើក» កូនទ្រាំមិនបានប្រាប់ម្តាយ ទើបបែកការប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និង កម្លាំងអាវុធហត្ថផ្ទៃប្រទេស ឃាត់ខ្លួន បន្ទាប់ពីម្តាយ និងកូនបានដាក់ពាក្យប្តឹង ទៅសមត្ថកិច្ចអាវុធហត្ថផ្ទៃប្រទេស ពីបទរំលោភសេពសន្ធវៈកូនស្រីរបស់ខ្លួនជាញឹកញាប់ ។

ការឃាត់ខ្លួន នេះគឺធ្វើឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅភូមិជ្រលងកក់ ឃុំក្រាំងលាវ ស្រុករលាប្អៀខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចកងរាជអាវុធហត្ថកំពង់ឆ្នាំងបានឲ្យដឹងថា ជនសង្ស័យដែលត្រូវជាឪពុក ដែលសមត្ថកិច្ចឃាត់ខ្លួនមនេះ មានឈ្មោះ ឯល វន្ថា (ហៅឡោក គឹមលាង) ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរយោធា ចូលនិវត្តន៍ រស់នៅភូមិ ឃុំកើតហេតុ ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យជាឪពុកបង្កើតចាប់រំលោភកូនស្រីរបស់ខ្លួនដែលមានអាយុទើបតែ១០ឆ្នាំ បានសម្រេច ។ ដោយទ្រាំនឹងទង្វើស្មោគគ្រោកនេះមិនបាន រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ក្មេងស្រីរងគ្រោះបានប្រាប់រឿងរ៉ាវទាំងនេះទៅម្តាយរបស់ខ្លួន ក្រោយពីដឹងដំណឹងនេះភ្លាម ម្តាយបាននាំកូនស្រីទៅស្ថានីយវិទ្យុ ដើម្បីសុំជួយអន្តរាគមន៍ ។

ក្រោយពីបានដំណឹងនេះ ខាងវិទ្យុបាន ជូនដំណឹងនេះ ទៅអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៩ ខែតុលា ទើបកម្លាំងអាវុធហត្ថផ្ទៃប្រទេសហការជាមួយកម្លាំងអាវុធខេត្តកំពង់ឆ្នាំងស្រាវជ្រាវ រហូតដល់ថ្ងៃទី៣០ តុលា ទើបកម្លាំងបានចុះឃាត់ខ្លួនជនសង្ស័យ ដែលជាឪពុកបង្កើតនេះតែម្តង ។

បើតាមការស្រាវជ្រាវរបស់សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យជាឪពុកបង្កើតនេះ បានធ្វើសកម្មភាពរំលោភកូនរបស់ខ្លួនជាយូណាស់មកហើយ ប៉ុន្តែទើបតែនឹងបែកការណ៍នៅពេលនេះ ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុការដើម្បីចាត់ការបន្តទៅងតាមនីតិវិធី ៕ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print