មន្ត្រីការពារជាតិអាមេរិក ស្នើឲ្យកោះតៃវ៉ាន់់បង្កើនមូលនិធិការពារជាតិ

ចែករំលែក៖

មន្ត្រីការពារជាតិអាមេរិក បានស្នើដល់កោះតៃវ៉ាន់ ឲ្យបង្កើនមូលនិធិការពារជាតិដើម្បីធ្វើឲ្យកម្លាំង ការពារប្រទេសនេះកាន់តែខ្លាំងជាងមុនទប់ទលនឹងការគំរាមកំហែងពីប្រទេសចិន ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំស្តីពីពាណិជ្ជកម្ម អាមេរិក តៃវ៉ាន់ ដែលរៀបចំឡើងនៅទីក្រុង Annapolis រដ្ឋ ម៉ារីឡែន លោក David Helvey ជំនួយការរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកអាស៊ី បានបញ្ជាក់ថា ចិនកំពុងព្យាយាម ធ្វើឲ្យកោះតៃវ៉ាន់ស្ថិតនៅឯកោលើឆាក់អន្តរជាតិ និងបង្កើនសកម្មភាពយោធានៅជុំវិញកោះតៃវ៉ាន់ ។ ទាំងនោះហើយធ្វើឲ្យការខិតខំរបស់កោះតៃវ៉ាន់ ត្រូវធ្លាក់ចុះ លើកលែងតែការបង្កើនមូលនិធិការពារជាតិ ទើបអាចបន្តទប់ទល់ជាមួយចិនបាន ។

លោកបន្តទៀតថា តៃវ៉ាន់ចាំបាច់ត្រូវតែបង្កើនសមត្ថភាពការពារ ដោយបំពាក់សព្វាវុធទំនើប ៗ ក្នុងនោះមាន យន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់ រយៈចម្ងាយឆ្ងាយ ។ នៅពេលនេះ ចិនកំពុងតែបំផ្លាញ ទម្រង់ មិនប្រើប្រាស់យោធាដែលមាន មកតាំងពី ឆ្នាំ១៩៤៩ ។

ការបង្កើនមូលនិធីរបស់តៃវ៉ាន់ នឹងធ្វើឲ្យអាមេរិក ទទួលបានផលប្រយោជន៍ច្រើនជាងគេ ដោយអាមេរិក បានលក់អាវុធជាច្រើនទៅឲ្យកោះតៃវ៉ាន់ ។ ជាមួយគ្នានោះអាមេរិក នឹងប្រើប្រាស់កោះតៃវ៉ាន់ដើម្បីទប់ទល់ជាមួយចិន ក្នុងពេលដែលចិន បង្កើនសមត្ថភាពយោធា កាន់តែខ្លាំងឡើង គំរាមកំហែងដល់មហាអំណាចទីមួយអាមេរិក ។

កន្លងមក ប្រធានាធិបតីអាមេរិក បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូជាមួយរុស្ស៊ី ដោយសារតែចិន ។ អាមេរិក បានបញ្ជាក់ថា ចិន មានសេរីភាពនៅក្នុងការផលិត អាវុធ ចំណែកអាមេរិកត្រូវចងជាប់ដោយសន្ធិសញ្ញា អាវុធដែលហួសសម័យនោះ ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print