រូបមន្ដ​សូន្យ​ស្មើ​ក្រុម​បឹង​កេ​ត​ឡើង​ ប៉ុន្ដែ​ចាប់ពី​មួយ​ស្មើ​ក្រុម​យ៉ាំ​ង​ហ្គូ​ន​ឡើង

ចែករំលែក៖

​ភ្នំពេញ​៖​ រូបមន្ដ​ដាក់​ពិន្ទុ​ជំនួប​ ប្រកួត​រវាង​ក្រុម​បឹង​កេ​ត​អង្គរ​អេ​ហ្វ​ ស៊ី​នឹង​ក្រុម​យ៉ាំ​ង​ហ្គូ​ន​យូ​ណាយ​ធី​ត​អេ​ហ្វ​ស៊ី​នា​ល្ងាច​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ត្រូវ​បាន​គណៈកម្មការ​បង្ហាញ​នូវ​ចំពោះ​ មុខ​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​សន្និសីទ​ ស្ដី​ពី​ការ​ប្រកួត​ជើងឯក​តូ​យ៉ូ​តា​មេគង្គ​ ក្លិប​២០១៥​នៅ​សណ្ឋាគារ​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

lida 2

​នៅ​ក្នុង​រូបមន្ដ​ខាងលើ​ត្រូវ​បាន​គណៈ​ កម្ម​ការ​រៀបចំ​ដាក់​ពិន្ទុ​បង្ហាញ​ឱ្យ​ដឹង​ថា​ ប្រសិនបើ​ក្រុម​ទាំង​២​លេខ​ស្មើគ្នា​ក្នុង​ លទ្ធផល​ ០-០​ តម្រូវ​ឱ្យ​ក្រុម​បឹង​កេ​ត​ ឡើង​ទៅ​ជួប​ក្រុម​ Becamex​ Binh​ Duong​ FC​ របស់​វៀតណាម​នៅ​ពាក់​ កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ។​ ប៉ុន្ដែ​បើ​លទ្ធផល​ ចាប់ពី​១​ស្មើ​ឬ​ក៏​៣​ស្មើ​ប៉ុន្មាន​ស្មើ​ក៏​ដោយ​ ក្រុម​ដែល​ឡើង​ទៅ​លេង​វគ្គ​បន្ដ​ជាមួយ​ ក្រុម​ Becamex​ Binh​ Duong​ FC​ គឺ​ ក្រុម​យ៉ាំ​ង​ហ្គូ​ន​យូ​ណាយ​ធី​ត​អេ​ហ្វ​ស៊ី​ របស់​មី​យ៉ា​ន់​ម៉ា​ ។​

​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ខាងលើ​ គ្រូបង្វឹក​របស់​ក្លិប​ទាំង​២​ហាក់​មិន​ទាន់​ ហ៊ាន​អះអាង​ថា​ត្រូវ​តែ​យកឈ្នះ​លើ​គូ​ ប្រកួត​ឱ្យ​បាន​រៀងៗ​ខ្លួន​នោះ​ទេ​ ដោយ​ពួក​ គេ​មានការ​ស្ទាក់ស្ទើរ​មិន​ហ៊ាន​បញ្ចេញ​ លទ្ធផល​មុន​ការ​ប្រកួត​នោះ​ឡើយ​ ។​

​ឆ្លើយ​តប​ជាមួយនឹង​សំណួរ​របស់​ ក្រុម​អ្នក​សារព័ត៌មាន​លោក​ ប្រាក់​ សុ​វ​ណ្ណា​រ៉ា​ គ្រូបង្វឹក​របស់​ក្លិប​បឹង​កេ​ត​ អង្គរ​បានឱ្យ​ដឹង​ថា​ ទោះបី​យ៉ាងណា​ក៏​ ដោយនៅ​ល្ងាច​ថ្ងៃ​ទី​ ២៩​ ខែវិច្ឆិកា​នេះ​ ខ្ញុំ​សន្យា​មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​អស់សង្ឃឹម​ ឡើយ​ ។​

​លោក​បាន​បន្ដ​ទៀត​ថា​ “​រវាង​ក្រុម​ មី​យ៉ា​ន់​ម៉ា​,​ ក្រុម​ឡាវ​ និង​ក្រុម​កម្ពុជា​ ខ្ញុំ​ គិត​ថា​ មិន​មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន​ នោះ​ទេ​ ។​ ជាក់ស្ដែង​ការ​ប្រកួត​នៅ​ក្នុង​ ព្រឹត្ដិការណ៍​តូ​យ៉ូ​តា​មេគង្គ​ក្លិប​លើក​ទី​២​ ឆ្នាំ​២០១៥​នេះ​ ពុំ​បាន​ជួប​ផល​លំបាក​ខ្លាំង​ នោះ​ទេ​ ។​ ខ្ញុំ​គិត​ថា​ រវាង​ក្រុម​មី​យ៉ា​ន់​ម៉ា​ និង​ក្រុម​ឡាវ​មិន​ខុស​គ្នា​នោះ​ទេ​ ខណៈ​ ដែល​ក្រុម​បឹង​កេ​ត​អង្គរ​ក៏​បាន​យកឈ្នះ​ ក្រុម​ឡាវ​ក្នុង​លទ្ធផល​ ២-០​ រួច​ទៅ​ ហើយ​”​ ។​

​ដោយឡែក​ Utin​ Maung​ Tan​ គ្រូ​ បង្វឹក​របស់​ក្រុម​យ៉ាំ​ង​ហ្គូ​ន​យូ​ណាយ​ធី​ត​ អេ​ហ្វ​ស៊ី​របស់​មី​យ៉ា​ន់​ម៉ា​បាន​បង្ហើប​ឱ្យ​ ដឹង​ថា​ ជំនួប​រវាង​មី​យ៉ា​ន់​ម៉ា​នឹង​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​នេះ​ ខ្ញុំ​នឹង​ដាក់​ កីឡាករ​បរទេស​២​នាក់​ក្នុង​ចំណោម​ ១១​នាក់​ ។​ គ្រូបង្វឹក​រូប​នេះ​បាន​បន្ដ​ថា​ “​មូលហេតុ​ដែល​ខ្ញុំ​ត្រូវ​ដាក់​កីឡាករ​ បរទេស​ច្រើន​ជាង​ ព្រោះ​កាលពី​ប្រកួត​ ឈ្នះ​ក្រុម​ឡាវ​ក្នុង​លទ្ធផល​ ៥-២​ ខ្ញុំ​ដាក់​ កីឡាករ​បរទេស​តែ​ម្នាក់​ប៉ុណ្ណោះ​ ។​ ប៉ុន្ដែ​បើ​ប្រៀបធៀប​រវាង​ក្រុម​បឹង​កេ​ត​ អង្គរ​នឹង​ក្រុម​ឡាវ​ហាក់​មាន​កម្រិត​ ខុស​គ្នា​បន្ដិចបន្ដួច​ ពីព្រោះ​កាលដែល​ខ្ញុំ​ មក​កម្ពុជា​លើក​ដំបូង​ពួក​គេ​សុទ្ធតែ​នៅ​ ក្មេងៗ​ ប៉ុន្ដែ​ឆ្លងកាត់​ប៉ុន្មាន​ឆ្នាំ​កន្លង​ ផុត​ទៅ​ពួក​គេ​បាន​ក្លាយទៅជា​កីឡាករ​ ពោរពេញ​ដោយ​សមត្ថភាព​និង​បទ​ ពិសោធន៍​បច្ចេកទេស​”​ ។​

​គួរ​រំលឹក​ថា​ រវាង​ក្រុម​បឹង​កេ​ត​អង្គរ​ នឹង​ក្រុម​យ៉ាំ​ង​ហ្គូ​ន​យូ​ណាយ​ធី​ត​អេ​ហ្វ​ស៊ី​ សុទ្ធតែ​មាន​បំណង​យកឈ្នះ​លើ​គូប្រកួត​ រៀងៗ​ខ្លួន​ ដោយ​មិន​ប្រាថ្នា​ចង់បាន​ស្មើ​ ពិន្ទុ​នោះ​ទេ​ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់​ កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជួប​ជាមួយនឹង​ក្រុម​ ម្ចាស់​ជើងឯក​វៀតណាម​ឆ្នាំ​២០១៤​និង​ ត្រូវ​បន្ដ​ប្រកួត​ជាមួយ​ក្លិប​ Buriram​ យូ​ណាយ​ធី​ត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ៕​

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print