ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ បណ្តារាជធានី-ខេត្ត នឹងអាចមានភ្លៀងធ្លាក់

ចែករំលែក៖

ភ្នំពេញ ៖ បណ្តារាជធានី-ខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម មូលហេតុដោយសារឥទ្ធិពលជ្រលងសម្ពាធទាបគ្របដណ្តប់មកលើតំបន់ភាគខាងត្បូង និងតំបន់មាត់ សមុទ្រ ខណៈតំបន់ភាគឦសាន និងតំបន់ភាគកណ្តាលគ្របដណ្តប់ដោយជ្រលងសម្ពាធខ្ពស់។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយមឲ្យដឹងនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ។

ក្រសួងធនធានទឹកបានបញ្ជាក់អំពីស្ថាភាពភ្លៀងដូចខាងក្រោមនេះ ៖

-ចាប់ពីថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០១៨​ បណ្តាខេត្តមួយចំនួនដូចជា ៖ ខេត្តកំពង់ឆ្នាំង , ពោធិ៍សាត់ , បាត់ដំបង , សៀមរាប , និងខេត្តបន្ទាយមានជ័យ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម ។

-ចាប់ពីថ្ងៃទី៧-១០ ខែវិច្ឆិកា ឆ្នាំ២០១៨ បណ្តារាជធានី-ខេត្តមួយចំនួនដូចជា ៖ រាជធានីភ្នំពេញ ខេត្តព្រៃវែង ,ស្វាយរៀង , កំពង់ស្ពឺ ,កណ្តាល,តាកែវ និងខេត្តកំពត អាចនឹងមានភ្លៀងធ្លាក់ពី   តិចទៅបង្គួរ ។

ក្នុងនោះក្រសួងធនធានទឹកបានបញ្ជាក់អំពីសីតុណ្ហភាពថា ចាប់ពីថ្ងៃទី៦-១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សីតុណ្ហភាពអប្បបរមា ស្ថិតក្នុងរង្វង់ ២៣-២៥ អង្សាសេ ។ សីតុណ្ហភាពអតិបរមា ស្ថិតក្នុងរង្វង់២៩-៣១អង្សាសេ ៕ NKD

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print