សមត្ថកិច្ចគយបង្រ្កាបទីតាំងឃ្លាំងស្តុកទំនិញនៅក្រុងប៉ោយប៉ែត៩កន្លែង បង្រ្កាបទំនិញចម្រុះអត់បង់ពន្ធប្រមាណ២០ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចគយសាខាខេត្តបន្ទាយមានជ័យបន្តបើកយុទ្ធនាការបង្រ្កាបទំនិញគេចពន្ធខុសច្បាប់នៅក្រុងប៉ោយប៉ែតកាលពីសៅរ៍ចុងសប្តាហ៍កន្លងទៅថ្មីៗនេះរកឃើញបង្រ្កាបទំនិញចម្រុះអត់ បង់ពន្ធប្រមាណ ២០ម៉ឺនដុល្លារ ទៅលើទី តាំងបើកអាជីវកម្ម និងឃ្លាំងស្តុកទំនិញ៩កន្លែង ។ ប្រតិបត្តិការបង្រ្កាបទំនិញគេចពន្ធខុសច្បាប់ពីសំណាក់សមត្ថកិច្ចគយគ្រា ដែលសមត្ថកិច្ចគយខេត្តបន្ទាយមានជ័យក្នុងរយៈពេល៩ខែចុងក្រោយនេះបានប្រមូលរកចំណូលពន្ធរដ្ឋកើនឡើងរហូតដល់ជាង១០៧ភាគរយ ។ ប្រតិបត្តិការស្វែងរកបង្រ្កាបទំនិញគេចពន្ធនោះដឹក នាំ​កម្លាំង ផ្ទាល់ដោយប្រធានសា ខាគយខេត្ត លោក ឆែ សុធា និងព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ ។

​ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ លោក ឆែ សុធា​បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការស្វែងរកបង្រ្កាបទនិញគេចពន្ធខុសច្បាប់ ក្រោយ សមត្ថកិច្ចស្រាវជ្រាវជ្រាវស៊ើបអង្កេតដឹងថា ទីតាំធ្វើអាជីវកម្មលក់ និងស្តុក ទំនិញ៩កន្លែង នៅក្រុងប៉ោយប៉ែត ទាំងនោះ បានលួចលាក់នាំចូលទំ និញចម្រុះ គេចពន្ធពីប្រទេសថៃចូលមកទឹកដី ក្រុងប៉ោយប៉ែតដើម្បីធ្វើអាជីវកម្ម ។ ទំនិញ បង្រ្កាបនោះរួមមាន ប្រភេទគ្រឿងអេឡិចត្រូនិច្ច ទូរស័ព្ទដៃ គ្រឿងសំអាងការ គ្រឿងសង្ហារឹម គ្រឿង បន្លាស់ម៉ូតូ និងគ្រឿងបន្លាស់រថយន្តជាដើម ។

​លោកប្រធានសាខាគយខេត្តបា្រប់ឲ្យដឹងទៀតថា ប្រតិបត្តិការ បង្រ្កាប ទំនិញគេចពន្ធខុសច្បាប់គឺពង្រឹងនៃការទប់ស្កាត់ទំនិញគេចពន្ធ និងរកចំណូលពន្ធរដ្ឋ ដែលការរកស៊ីគេចពន្ធខុសច្បាប់ ធ្វើឲ្យប៉ះពាល់ខាត បង់ចំណូលពន្ធរដ្ឋ ។

​លោកប្រធានសាខាគយខេត្តបន្ទាយមានជ័យប្រាប់ឲ្យដឹងទៀតថា ការរកស៊ីនាំចូលទំនិញគេចពន្ធខុសច្បាប់ឈ្មួញខ្លះបានលួចនាំចូលទំនិញសិទ្ធិផ្តាច់មុខ រំលោភកម្មសិទ្ធិបញ្ញា នោះផងទៀត ។ បញ្ហានេះវាបង្ក ឲ្យប៉ះពាល់ការប្រកួតប្រជែងលើទីផ្សារមិនស្មើភាពនាំឲ្យខាតបង់នៃការស៊ីរបស់ក្រុមហ៊ុនធំ ៗ ដែលគេនាំចូលទំនិញបង់ពន្ធស្របច្បាប់ ។ សមត្ថកិច្ចគយ ដើម្បីការពារ និងគិតពីផលប្រយោជន៍ ក្រុមហ៊ុនស្របច្បាប់ ត្រូវបង្រ្កាប និង ទប់ស្កាត់ទំនិញ ដែលនាំចូលគេចពន្ធ និងទំនិញរំលោភកម្មសិទ្ធិបញ្ហា ។

​សូមបញ្ជាក់ថាក្នុងរយៈពេល៣ខែចុងក្រោយនេះ សមត្ថកិច្ចគយ ខេត្តបន្ទាយមានជ័យបានចេញប្រតិបត្តិការជាបន្តបន្តបន្ទាប់៣លើកមកហើយ ឆែកឆេរត្រួតពិនិត្យទំនិញស្តុកក្នុងឃ្លាំង និងទីតាំងបើកអាជីវកម្ម ដើម្បីបង្រ្កាប ទំនិញគេចពន្ធខុសច្បាប់ ក្នុងទឹកដី ខេត្តបន្ទាយមានជ័យ លើកទី១ និង លើកទី២បង្រ្កាប ទំនិញគេចពន្ធនៅក្នុងក្រុង សិរីសោភ័ណទៅលើឃ្លាំង និងទីតាំង បើកអាជីវកម្ម ៩ទៅ១០កន្លែងបង្រ្កាបទំនិញប៉ាន់ ប្រមាណពី ៧០ទៅ៨០ម៉ឺន ដុល្លារ និងបង្រ្កាប លើកទី២ នៅក្រុងប៉ោយប៉ែត ឃ្លាំងស្តុក ទំនិញ និងទីតាំងអាជីវកម្ម៩កន្លែងបង្រ្កាបទំនិញប្រមាណ២០ម៉ឺនដុល្លារ៕ សំ វិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print