ប្រជាពលរដ្ឋនៅខណ្ឌឬស្សីកែវ លើកយកបញ្ហា គ្រឿងញៀន ,សុខាភិបាល,សន្ដិសុខ,លូ,ផ្លូវ,ទឹក,ភ្លើង,សំរាមស្អុយ,ដីធ្លី និងចរាចរណ៏ ជាកង្វល់របស់ពួកគាត ក្នុងវេទិការសាធារណៈរបស់ក្រុមប្រឹក្សារាជធានី

ចែករំលែក៖

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅ ខណ្ឌឬស្សីកែវ ប្រជាពលរដ្ឋ សុំឲ្យអាជ្ញាធរ ជួយដោះស្រាយ រឿងក្មេងទំនើងប្រើប្រាស់គ្រឿងញៀន,សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ,សុខាភិបាល , ផ្លូវ, ស្ដារលូ,ភ្លើងបំភ្លីសាធារណៈ ,សំរាមស្អុយ ​,បញ្ហាចរាចរណ៍,បញ្ហាដីធ្លី ជាដើម ។ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ បានប្រព្រឹត្ដទៅថ្ងៃអង្គារ៏ ១៣រោច ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលម៉ូឌែន៥ឬស្សីកែវ ក្រោមអធិបតីភាព លោក​ ម៉ប់ សារិន ប្រធាន ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និងលោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ ។

លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បានមាន​ប្រសាសន៍​ថា​៖ វេទិកាផ្សព្វផ្សាយ​ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ​ធ្វើ​ឡើង​រៀងរាល់​មួយ​ឆ្នាំ​ម្តង​ តែ​នៅ​ថ្នាក់​សង្កាត់ ​និង​ខណ្ឌ​តែង ​តែ​ធ្វើ​ជា​ប្រចាំ​ ក្រោយពី​បញ្ចប់​វេទិកា​ពិគ្រោះ​យោ​លបល់ ​គឺ​យើង​បូក​សរុប​បញ្ហា ​ដែល​ប្រជាពលរដ្ឋ​ស្នើរឡើង ​និង​ការចង់បាន​របស់​ប្រជា​ពលរដ្ឋ ហើយ​ដាក់​ចូល​ក្នុង​គម្រោង​អភិវឌ្ឍន៍ ​ដើម្បី​បំពេញ​ការចង់ បាន រ​បស់​ប្រជាពលរដ្ឋ ​។​

​ លោកម៉ប់ សារិន ក៏​បាន​ស្នើរសុំ​ឲ្យ​ប្រជាពលរដ្ឋ​លើកឡើងនូវបញ្ហាប្រឈមនានា ក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធររាជធានីភ្នំពេញដោះស្រាយ ជូនបងប្អូន។ ក្នុងឱកាស​នោះ លោកក៏​បានកោតសរសើរ​ ចំពោះមន្ដ្រីថ្នាក់ខណ្ឌនិងកងកម្លាំង​មាន​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ដែល​បាន​បង្ក្រាប​បទល្មើស​ជាប្រចាំ ពិសេស​លើ​ការបង្ក្រាប​គ្រឿងញៀន​ ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈជូនបងប្អូនបានល្អកន្លងមក ។ នេះជាការ​បង្ហាញ​ពី​ការ​ចូក​រួម​អនុវត្ត​គោលនយោបាយ​ភូមិ​សង្កាត់​ មានសុវត្ថភាពបាន​ល្អ​។​

លោកបានបញ្ជាក់ថា៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់​របស់ក្រុមប្រឹក្សារាជធានីនៅព្រឹកនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធបញ្ហាសំខាន់ជាច្រើន ដែលទាក់ទងនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ,បញ្ហាបរិស្ថាន ,បញ្ហាគ្រឿងញៀញ,សុខភាព,ទឹក ,ភ្លើង,បញ្ហាដីធ្លី និងបញ្ហាអភិវឌ្ឍន៏មូលដ្ឋាន។

ក្នុងវេទិកានេះ ប្រជាពលរដ្ឋជាច្រើននាក់ បានឡើងមកស្នើរសុំដល់អាជ្ញាធររាជធានីភ្នំពេញ ជួញដោះស្រាយជាច្រើនករណី ដែលភាគច្រើនជាពាក់ព័ន្ធ នឹងការងារសាធារការ ដូចជា បញ្ហាអសមត្ថភាពវិស័យសុខាភិបាល, បញ្ហាគ្រឿង ញៀន,បញ្ហាក្មេងទំនើង,ផ្លូវ បញ្ហាដាក់លូ,ដីធ្លី,បញ្ហាការផ្ដល់បណ្ណ័កម្មសិទ្ធដីធ្លី និងផ្ទះ,បញ្ហាចរាចរណ៍និងបញ្ហាសំរាម ដើម្បីងាយស្រួលកាត់បន្ថយគ្រោះថ្នាក់ចរាចរ បញ្ហាកែឈ្មោះលើសៀវភៅគ្រួសារ ការចុះបញ្ជីឈ្មោះក្មេងតូចៗ ចូលក្នុងសៀវភៅគ្រួសារ នៅសាលាខណ្ឌមានការយឺតយ៉ាវ។

​ លោកស៊ុយ សេរិទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ បានបញ្ជាក់ថា​៖ សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ការចូលរួម មតិយោបល់ និង​លើក​ឡើង​នូវសំណើរ សំណួរ សំណូមពរ​របស់​ប្រជាពលរដ្ឋ ពិត​បាន​នាំមក​នូវ​សក្តានុពល​យ៉ាង​ធំធេង និង​បាន​ធ្វើឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្លុះបញ្ចាំងនូវ​ចំណុច​អសកម្ម​នា​នា ពេលកន្លងមក ដើម្បី​រដ្ឋបាល​រាជធានី​ធ្វើ​ការកែលម្អ​ឡើងវិញ និង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន ​ឲ្យបាន​ល្អ​ប្រសើ​រ និងស្វែងរក​នូវ​ដំណោះស្រាយ ​ជូន​ប្រជាពលរដ្ឋ​ឲ្យមាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព ​ក្នុង​នាម​ជា​តំណាង​រដ្ឋបាល​សាធារណៈ​។

សូមបញ្ជាក់ថា៖ វាទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីត្រូវបានធ្វើឡើងក្នុង១ឆ្នាំម្តងសម្រាប់មួយ ខណ្ឌៗ មានន័យថា ទាំង១២ខណ្ឌចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញនិងធ្វើឡើងចំនួន១២ដង ស្របពេលដែលឆ្នាំ២០១៨នេះរដ្ឋបាលរាជធានីភ្នំពេញ បានបើកវេទិកានេះបានចំនួន៥ខណ្ឌរួចមកហើយនោះ ក្នុងនោះរួមមាន ខណ្ឌ៧មករា, ខណ្ឌទួល គោក ,ខណ្ឌមានជ័យ,ខណ្ឌចំការមន និងខណ្ឌឬស្សីកែវ សម្រាប់ព្រឹកថ្ងៃ០៦ វិច្ឆិកានេះ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print