ទំនងអ្នកបើកបរស្រវឹង បានបើករថយន្ដកងអន្តរាគមន៍ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវនៅមុខក្រសួងមហាផ្ទៃ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ

ចែករំលែក៖

       ភ្នំពញ៖ រថយន្ដកងអន្តរាគមន៍មួយគ្រឿង  ដោយអ្នកបើកបរទំនងជាស្រវឹងស្រា បានបើកទៅបុកនិងក្បាលនាគពុះចែកទ្រូងផ្លូងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងយ៉ាងដំណំ ឯទ្រូងផ្លូវបាក់អស់មួយកង់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៤៥នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចមុខក្រសួងមហាផ្ទៃ តាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅនិងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដកងអន្ករាគមន៍មួយគ្រឿងទំនងជាស្រវឹងបានធ្វើដំណើរពីទិសដៅពីជើងមកត្បូង ខណះមកដល់ចំនុចកើតហេតុក៏បានមកបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្ដរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកឯទ្រូងផ្លូវបណ្ដាលឲ្យរំកិនទៅម្ខាងខូចខាតតិចតួច ។  តែករណីគ្រោះថ្នាក់ចរាចរណ៍នេះគ្មានមនុស្សរងរបួសទេ ចំណែកឯម្ចាស់រថយន្ដបង្ករត់គេចខ្លួនបាត់សម្រាល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print