ខេត្តពោធិ៍សាត់៖ បុរសម្នាក់សម្រេចចិត្តចងកធ្វើអត្តឃាតក្នុងជង្ហុកស្រូវក្បែផ្ទះយ៉ាងអាណោចអាធម័ ត្រូវបានគេសង្ស័យមានវិបត្តិផ្លូវចិត្តខណៈបុរសរូបនេះគាត់មានជំងឺរ៉ាំរ៉ៃប្រចាំកាយ។
ហេតុការណ៍មានមនុស្សចងព្យួកធ្វើអត្តឃាតខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង២ និង០០ នាទី រសៀលថ្ងៃច័ន្ទ ៥កើត ខែកក្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចជង្ហុកស្រូវក្បែផ្ទះ ស្ថិតក្នុងភូមិកណ្ដាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋឈើតុំបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ វណ្ណ សាវិន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ។
ប្រភពព័ត៌មានខាងលើបន្តថា ករណីនេះមន្រ្តីជំនាញនៃអធិការដ្ឋាននគរបាលស្រុកក្រគរ និងអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន ចុះធ្វើការពិនិត្យជនរងគ្រោះអាចពិតជាស្លាប់ដោយចងកធ្វើអត្តឃាត ដោយខ្សែអង្រឹងចងព្យួកត្រង់ចំណុចជង្រុកស្រូវក្បែផ្ទះ ស្របពេលដែលសាច់ញដែលអះអាងជនរងគ្រោះមានជំងឺរ៉ាំរ៉ៃប្រចាំកាយ រួចក៍បានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ដោយ បឹុម ពិន