តុលាការសម្រេចឃុំខ្លួន បុរសម្នាក់ប៉ុនប៉ងរំលោភប្អូនថ្លៃ មិត្តភក្ត្រ័តែមិនបានសម្រេច

ចែករំលែក៖

ខេត្តកណ្តាល ៖ លោក អុី សុវណ្ណ ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី១៣ វិច្ឆិការ ២០១៨  បានសម្រេចចេញដីការឃុំខ្លួន បុរសម្នាក់ប៉ុនប៉ងរំលោភប្អូនថ្លៃ មិត្តភក្ត្រ័ដោយយកសត្វឆ្លែទៅធ្វើសុីរួចឡើងទៅលាក់ខ្លួនសង្ងំ ដើម្បីចាប់រំលោភប្អូនថ្លៃមិត្តភក្ត្រ័តែមិនបានសម្រេច ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ប៉ុនប៉ងរំលោភសេពសន្ថវ មានស្ថានទម្ងន់ទោសទាក់ទងនិងជនរងគ្រោះ” ដែលប្រព្រឹត្តនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១និង២០នាទី នៅចំណុចភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល តាមមាត្រា២៧ និងមាត្រា ២៤១នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទមានឈ្មោះសេង ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅ ភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ វ.ស.ណ ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិ-ឃុំកើតហេតុ ។

នគរបាលស្រុកពញ្ញាឰបានអោយដឹងថា នៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុខាងលើជនសង្ស័យបានយកសត្វឆ្កែទៅផ្ទះរបស់ជនរងគ្រោះដើម្បីធ្វើម្ហូបក្លែមជាមួយបងថ្លៃជនរងគ្រោះ ក្រោយ មកជនសង្ស័យបានឡើងទៅលើផ្ទះរបស់ជនរងគ្រោះពួនសំងំនៅកន្លែងជនរងគ្រោះដេកជាមួយប្អូនស្រី ខណៈពេលជនរងគ្រោះនិងប្អូនដេកលក់ ជនសង្ស័យបានស្ទាបអង្អែលជនរងគ្រោះ បំណងរំលោភសេពសន្ថវៈ តែប្អូនស្រីជនរងគ្រោះដែលដេកជាមួយភ្ញាក់ឃើញទាន់ បានស្រែកហៅឪពុកម្តាយអោយជួយ ភ្លាមនោះឪពុកម្តាយនិងបងប្អូនជនរងគ្រោះបានស្ទុះទៅឃាត់ជនសង្ស័យ រួចទូរស័ព្ទប្តឹងមកកំលាំងសមត្ថកិច្ច ឲ្យនាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print