សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍អាស៊ាន

ចែករំលែក៖

សិង្ហបុរី ៖ នៅរាត្រីថ្ងៃទី១៤ វិច្ឆិកា ដដែលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំឡើងដោយល លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី និងលោកជំទាវ ដែលមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងមេដឹកនាំប្រទេសសំខាន់ៗជាច្រើនទៀត។

លោក លី ស៊ានឡុង បានមានប្រសាសន៍ថា យើងបានចំណាយពេលវេលាដ៏យូរ ក្នុងការរួមគ្នាកសាងសហគមន៍អាស៊ានមួយកាលពីឆ្នាំ២០១៥ ហើយសម្រាប់អនាគតទៅមុខយើងនឹងខិតខំរួមគ្នាបន្តទៀត។ យើងនឹងបន្តខិតខំរួមគ្នាបន្ថែមទៀត ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដើម្បីអនាគតដ៏រុងរឿងរបស់តំបន់ ពិសេសដើម្បីប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នា។ ឯកឧត្តមប្រធានក៏បានមានប្រសាសន៍ផងដែរថា ក្រោមប្រធានបទ «ការកសាងនវានុវត្តន៍ និងភាពរឹងមាំរបស់អាស៊ាន» យើងនឹងបន្តធ្វើការពិភាក្សារបស់យើងឲ្យកាន់តែស៊ីជម្រៅថែមទៀត។ ឯកឧត្តមប្រធាន មានការសប្បាយរីករាយយ៉ាងខ្លាំងខ្លាំង ដែលសិង្ហបុរីសម្រេចបាននូវសមិទ្ធផលដ៏ធំធេង ក្នុងរយៈពេល១ឆ្នាំកន្លងមកក្នុងនាមជាប្រធានអាស៊ានប្តូរវេន។ លោកប្រធានបានប្រសិទ្ធពរជ័យជូនពរដល់មេដឹកនាំទាំងអស់ទទួលបានជោគជ័យខ្ពង់ខ្ពស់ច្រើនថែមទៀត ក្នុងបុព្វហេតុនៃការបម្រើប្រទេសជាតិ និងប្រជាជនទាំងអស់ ទាំងនៅក្នុងតំបន់ និងក្រៅតំបន់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print