ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកបណ្ឌិត ស៊ាង ប៊ុនលាង និងលោកស្រី បានអញ្ជើញជាអធិបតីពិធីប្រគល់អំណោយនិងឧបត្ថម្ភក្រុមកីឡាករទូក«ង» ព្រឹទ្ធាចារ្យ មហាតេជោសែនជ័យ ដែលមានកីឡាករ សរុបចំនួន១០២នាក់ មកពីវត្តតុសិតារាម ហៅវត្តព្រែកសង្កែ ស្ថិតនៅឃុំពាមកោះស្នាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បន្តមរតកពីអ្នកឧកញ៉ាមហាភក្ដី សប្បុរិសភោគាធិបតី ហ៊ុន នាង ។
ពិធីនេះរៀបចំធ្វើឡើងនៅភូមិគ្រឹះឯកឧត្តមបណ្ឌិតនិងលោកជំទាវជិតវិមានឯករាជ្យ ។
លោកបណ្ឌិត ស៊ាង ប៊ុនលាងឲ្យដឹងថា សម្ភារនិងគ្រឿងឧបភោគបរិភោគ និងថវិកាទាំងនេះ សម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលចូលរួមប្រណាំងទូកង ក្នុងព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក ដែលជាប្រពៃណី ជាតិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៥ កើត និង ១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលប្រារព្វធ្វើឡើងនៅទន្លេបាសាក់ មុខព្រះបរមរាជវាំង ៕ ស រស្មី