រថយន្តHYUNDAIបុក MECERDEZពេញទំហឹងរងការខូខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងរថយន្តបង្កះយមានការខូចខាតទាំងសងខា និងបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវចោមមើល។

ហេតុការណ៍គ្រោះថ្នាក់វរាចរណ៍ខាងលើបានកើតឡើងកាលពីថ្ងៃពុធ០៦កើតខែកត្តិកឆ្នាំចព.ស២៥៦២ត្រូវនឹងថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៨វេលាម៉ោង១០និង៤០នាទីត្រង់ចំណុចមុខវត្តអង្គក្រពើលើផ្លូវទំនប់កប់ស្រូវភូមិត្រពាំងវែងសង្កាត់គោករកាខណ្ឌព្រែកព្នៅ។

យោងតាមរបាយករណ៍នគរបាលចរាចរបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A-9724ធ្វើដំណើរលើផ្លូវទំនប់កប់ស្រូវក្នុងទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ រិត រៀជ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិទឹកឬស្សីឃុំមានជ័យស្រុកឧត្តុង្គខេត្តកំពង់ស្ពឺលុះមកដល់កន្លែងកើតហេតុក៏បានរ៉េចង្កូតមកបុកជាមួយរថយន្តមួយគ្រឿងម៉ាកMECERDEZពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ 2R-6704ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង(ទិសដៅច្រាស់គ្នាឈប់ដើម្បីឆ្លងផ្លូវ)បើក បរដោយឈ្មោះស៊ឹម សុផង់ភេទប្រុសអាយុ៤៥ឆ្នាំ ស្នាក់នៅភូមិដំណាក់សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីសមត្ថកិច្ចបានអោយដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្តាលមកពីរថយន្ត HYUNDAI ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3A-9724 បើកបរលឿនខ្វះការប្រុងប្រយ័ត្នទើបបង្កអោយមានគ្រោះថ្នាក់បែបនេះកើតឡើងបាន។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គលករកាបានចុះទៅដល់កន្លែងកើតហេតុដើម្បីជាយសម្រួលចរាចរណ៍ និងប្រគល់ការងារបន្តទៅអោយនគរបានចរាចរណ៍ផ្លូវគោកធ្វើការវាស់វែងយករថយន្តដាក់ទៅកៀនដើម្បីសម្របសម្រួលគ្នាសវថ្លៃខូចខាតនៅកន្លែងកើតហេតុផងដែរ ៕ ធឿន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print