ខេត្តរតនគិរីៈ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌស្រុកបរកែវសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំឡាមិញធ្វើការឃាត់ខ្លួនពីបទរំលោភសេពសន្ថវៈបានសម្រេចនិងគំរាមសម្លាប់លើអនីតិជន ។
ការឃាត់ខ្លួននេះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៤.០៥នាទីថ្ងៃព្រហស្បតិ៍ ៨ កើត ខែកត្តិក ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០១៨នៅត្រង់ចំណុចក្នុងភូមិគ្លិះឃុំស៊ើងស្រុកបរកែវ ខេត្តរតនគិរី។
ជនសង្សយ័ដែលឃាត់ខ្លួនបាននោះឈ្មោះ ទីងទឹម ភេទប្រុសអាយុ៣២ឆ្នាំជនជាតិទំពួន សញ្ជាតិខ្មែរ មុខរបរធ្វើចម្ការមានទីលំនៅសព្វថ្ងៃភូមិសំ ឃុំតេន ស្រុកអូរយ៉ាដាវខេត្តរតនគិរី ។
ប្រភពពីកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌស្រុកបរកែវបានឱ្យដឹងថាការឃាត់ខ្លួនជនសង្សយ័នេះពាក់ពន្ធ័ក្នុងករណីរំលោភសេពសន្ថវៈបានសម្រេច និងគំរាមសម្លាប់លើអនីតិជន ។
ជនរងគ្រោះឈ្មោះ រម៉ាស ហឿត (ត្រូវជាប្អូនថ្លៃ) អាយុ១៣ឆ្នាំជនជាតិទំពួនសញ្ជាតិខ្មែរមានទីលំនៅសព្វថ្ងៃភូមិត្រុំឃុំឡាមិញស្រុកបរកែវខេត្តរតនគិរី ។
កម្លាំងសមត្ថកិច្ចបានប្តថាថាការឃាត់ខ្លួនជនសង្ស័យខាងលើនេះដោយយោងតាមពាក្យបណ្ដឹងរបស់ម្ដាយជនរងគ្រោះពីវេលាម៉ោង៨.០០នាទីព្រឹកថ្ងៃពុធ៧កើតខែកត្តិកឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៨។
ជនសង្ស័យត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបណ្តោះអាសន្ន៍នៅអធិការដ្ឋានស្រុកបរកែវកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ ជីវន្ត័