ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធដាក់អោយប្រើប្រាស់ «មណ្ឌលកីឡាហែលទឹកតេជោសែន» នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
នៅរសៀលថ្ងែនេះដែរ ក៏មានកម្មវិធីប្រកួតកីឡាហែលទឹក ដែលមានកីឡាករ កីឡាការិនីជំទង់ៗ រួមទាំងកីឡាករពិការមួយចំនួនចូលរួមប្រកួតប្រជែងទទួលពានរង្វាន់តេជោផងដែរ ។
នេះជាសមិទ្ឋផលជាតិដែលសម្តេចតេជោ បានកសាងសម្រាប់ជាប្រយោជន៍ដល់ការហ្វឹកហាត់ជំនាញកីឡាហែលទឹកដល់កីឡាករដោយគ្មានរើសអើង ជាពិសេសគឺសម្រាប់យុវជនក្នុងទូទាំងខេត្តកំពង់ចាម និងទូទាំងប្រទេស ដែលមានបំណងហ្វឹកហាត់ជំនាញកីឡាហែលទឹក ដើម្បីសុខភាព និងដើម្បីចូលរួមប្រកួតប្រជែងទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ ជាពិសេសនៅក្នុងកីឡាស៊ីហ្គេម SEA GAMES ឆ្នាំ ២០២៣ ខាងមុខ ។
សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត តែងតែគិតគូរយកចិត្តទុកដាក់ជានិច្ចចំពោះសង្គមជាតិ អនាគតយុវជន និងវិស័យកីឡានៅក្នុងប្រទេសដោយមិនប្រកាន់និន្នាការនយោបាយ គឺខិតខំធ្វើយ៉ាងណា ដើម្បីប្រទេសជាតិទាំងមូលបានឆាប់រីកចម្រើនទៅមុខ ៕