អូស្ត្រាលីបំបែកការប៉ុនប៉ងវាយប្រហារភេរវកម្មចាប់ខ្លួនមនុស្ស៣នាក់

ចែករំលែក៖

ក្រុមនគរបាលអូស្រ្តាលី បាននិយាយ ថា ពួកគេបានចាប់ខ្លួនបុរស៣នាក់ ដែលមានផែនការបើកការវាយប្រហារភេរវកម្មមកលើទីក្រុងមែលប៊ន រដ្ឋវិចតូរៀ។

ក្រុមអាជ្ញាធរ បានអះអាងថា ឧក្រិដ្ឋជន មួយក្រុម បានប៉ុនប៉ងប្រើប្រាស់កាំភ្លើងវែងពាក់កណ្តាលស្វ័យប្រវត្តិដើម្បីសម្លាប់ មនុស្សយ៉ាងច្រើនតាមដែលអាចធ្វើទៅ បាននៅក្នុងកន្លែងទីប្រជុំជន។

ជនសង្ស័យទាំងនេះ ដែលមានអាយុ ២១ឆ្នាំ ២៦ឆ្នាំ និង៣០ឆ្នាំ ត្រូវបានញុះ ញង់ដោយក្រុមរដ្ឋអ៊ិស្លាម។

ស្នងការនគរបាលរដ្ឋវិចតូរៀ លោក ហ្គាហាម អាស្តុន បាននិយាយថា គ្មានការគំរាមកំហែងកើតឡើងនោះទេដល់សាធា រណជននាពេលឥឡូវនេះ។

លោកអាស្តុន បាននិយាយថា បុរស ទាំងអស់នេះ នៅមិនទាន់បានកំណត់ទី តាំងនៃការវាយប្រហារភេរវកម្មរបស់ពួកគេនៅឡើយទេ ប៉ុន្តែផែនការរបស់ពួកគេ កាន់តែមានខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

លោកបាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា នេះថា ពួកគេពិតជាចង់រកមើលទីតាំង ដែលមានការជួបជុំមនុស្សម្នាច្រើន ដោយសារតែពួកគេផ្តោតសំខាន់ទៅលើការ សម្លាប់មនុស្សឲ្យបានច្រើនបំផុត តាម ដែលអាចធ្វើទៅបាន។

សូមជម្រាបថា កាលពីដើមខែនេះ ខ្មាន់កាំបិតមួយរូប បានសម្លាប់បុរសម្នាក់ និងមនុស្ស២នាក់ផ្សេងទៀតរងរបួស នៅ ក្នុងទីក្រុងមែលប៊ន គឺជាការវាយប្រហារ មួយដែលក្រុមនគរបាលចាត់ទុកថាជាអំពើភេរវកម្ម៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print