កូរ៉េខាងជើង ចាប់ផ្តើម បំផ្លាញទីតាំងត្រួតពិនត្យតាមព្រំដែន ជាមួយកូរ៉េខាងត្បូង ១០កន្លែង

ចែករំលែក៖

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា កូរ៉េខាងជើង បានឲ្យបំផ្ទុះបំផ្លាញ ទីតាំងត្រួតពិនិត្យ របស់ប្រទេសនេះ នៅតាមដំបន់ព្រំដែនគ្មានយោធា DMZ ដោយមានការត្រួតពិនត្យពីកម្លាំងទាហាន កូរ៉េខាងត្បូង ។

ការបំផ្លាញទីតាំងត្រួតពិនិត្យតាមព្រំដែន គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀង រវាងមេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូនជេអីន ក្នុងការបញ្ចប់សកម្មភាពចងកំនុំ ដោយរុះរើបំផ្លាញទីតាំងត្រួតពិនត្យតាមព្រំដែន ២០កន្លែង ខាងកូរ៉េខាងត្បូង ១០កន្លែង កូរ៉េខាងជើង ១០កន្លែង ។

ចំណែកភាគីកូរ៉េខាងត្បូងវិញ រដ្ឋមន្ត្រីការពារជាតិ កូរ៉េខាងត្បូង បានប្រកាសថា បានរុះរើទីតាំងត្រួតពិនិត្យ១០កន្លែង នៅក្នុងតំបន់គ្មានយោធា តាមកិច្ចព្រមព្រៀងដែលទទួលបាន រវាងប្រទេសទាំងពីរ ។

ដូច្នេះ កូរ៉េខាងជើង នៅសល់ ទីតាំងត្រួតពិនិត្យ តំបន់គ្មានយោធា១៥០កន្លែង ចំណែកកូរ៉េខាងត្បូងវិញនៅសល់៥០កន្លែង ។ កាលពីដើម ខែតុលា កូរ៉េទាំងពីរបានចាប់ផ្តើមដោះមីននៅតំន់គ្មានយោធា DMZ នឹងឡើងគម្រោងដកអាវុធទាំងអស់ចេញពីដំបន់ទាំងនោះ ក៏ដូចជាកាត់បន្ថយចំនួន អ្នកយាមនៅតាមទីតាំងនិមួយៗសល់ត្រឹម ៣៥នាក់ ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print