ស្លាប់២នាក់នឹងរបួសធ្ងន់ម្នាក់នៅក្នុងគ្រោះថ្នាក់ចរាចររថយន្តនឹងម៉ូតូបុកគ្នា

ចែករំលែក៖

ភ្នំពេញ៖ រថយន្តទូរីសជាមួយ ម៉ូតូnexបណ្ដាលឲ្យយុវជន២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀត​រង​​របួសធ្ងន់។ហេតុការណ៍គ្រោះថ្នាក់ ចរាចរនេះបានកើតឡើងនៅម៉ោងជាង៥ ព្រឹកថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់បឹងកេងកង ១ ខណ្ឌ ចំការមន ។

សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណយុវជនដែលស្លាប់២ និងអ្នករងរបួសធ្ងន់ នៅឡើយទេ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តទូរីស ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AB-9170 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈមក ចំនុចកើតហេតុបានវ៉ាជែងរថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យជ្រុលទៅប៉ះជាមួយម៉ូតូស៊ុយស៊ូគី nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1CL-4344 ដែលបើកបរនឹងរួមដំណើរដោយយុវជន​៣នាក់បើកបរបញ្ច្រាសទិសដៅគ្នាពេញទំហឹង បណ្ដាលឲ្យយុវជន ២នាក់បោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុអ្នកបើករថយន្ត ត្រូវបានបុរសម្នាក់ដែលឃើញហេតុការណ៍ដេញតាមចាប់ បានប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ បឹងកេងកង១ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជា មួយសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នង ការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេល ក្រោយ ហើយសពជនរងគ្រោះសមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្ថទឹកថ្លា រងចាំស្រាវជ្រាវរកសាច់ញាតិ មកធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print