តាវាយយាយខៀវភ្នែកព្រោះខ្លាយបែកធ្លាយរឿងមានស្រី

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់ធ្វើដំណើរទៅប៉ុស្តិ៍នគរបាលសុំអោយជួយអន្តរាគមន៍បន្ទាប់ពីលោកប្តីបានប្រើហឹង្សាវាយបណ្តាលអោយប៉ោងភ្នែកព្រោះរឿងមានស្រីក្មេង ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១ រំលងអធ្រាត្រចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ៤៣៦ ក្រុម៤ ភូមិព្រៃជីសាក់ សង្កាត់ចោម ចៅ៣ ខណ្ឌពោធិសែនជ័យ ។
ភាគីខាងប្តី ឈ្មោះ តាំង ឡោ អាយុ៦២ឆ្នាំ មន្រ្តីចូលនិវត្តន៍ មានទីលំនៅ ផ្ទះកើតហេតុ និងនៅ មណ្ឌល៣១៧ កោះស្លា ស្រុកឈូក ខេត្តកំពត ។ ចំណែក ភាគីខាងប្រពន្ធឈ្មោះ អ៊ុំ ស៊ុន្នី អាយុ៥៣ឆ្នាំ មុខរបរ មេផ្ទះ មានទីលំនៅ ផ្ទះកើតហេតុ ។
តាមស្រ្តីជាប្រពន្ធបានយំរៀបរាប់ថា គាត់បានគ្នាជាប្តីប្រពន្ធ៣ឆ្នាំមកហើយ គ្រាដើមគាត់ជាម៉េម៉ាយកូន២នាក់  ចំណែកប្រុសចាស់ខាងលើ ពោះម៉ាយកូន៥នាក់ ប្រពន្ធលែង មានចិត្តប្រតិព័ទ្ធ ស្រឡាញ់គ្នា រៀបការជាប្តីប្រពន្ធត្រឹមត្រូវ ស្របច្បាប់ មានទាំងចុះលិខិតអាពាហ៍ពិពាហ៍ តាមផ្លូវច្បាប់ ហើយក្រោយពីបានគ្នាអស់រយៈកាល៣ឆ្នាំ ពុំមានកូនឡើយ ។
ប្រភពបន្តទៀតថា ភាគីខាងតា ចាស់មែនពិត តែចិត្ត កម្លាំងរឿងលើគ្រែនៅបាន ឃើញស្រីមិនបានហ្មង ហើយគាត់ក៏មិនថា មិនស្តី ព្រោះស្រីចាស់ជ្រេទៅហើយ ខ្សោយអស់អារម្មណ៍ ស្រាប់តែនៅនៅយប់កើតហេតុនេះ គាត់ជាប្រពន្ធបានទទួលដំណឹង ថាតា នៅបានចិត្តស្រឡាញ់ មានភ្លើងប្រច័ណ្ឌប្រពន្ធទី២របស់គាត់ ដែលបានលែង​លះគ្នាច្រើនឆ្នាំហើយនោះ ក៏មិនស្តី មិនថា តាខ្លាចយាយរករឿង បែកគំនិតអុកឡុក ឡូរឡា ឈ្លោះទាំងយប់ រហូតដល់ប្រើកណ្តាប់ដៃវាយលើយាប៉ោងភ្នែក ជាំស្នាមថ្ពាល់យាយម្ខាង វាយ បំផ្លិចបំផ្លាញ របស់ទ្រព្យក្នុងផ្ទះខ្ទេច យាយខឹងរត់ចេញទៅប្តឹងប៉ូលីស ចាប់ឃាត់ខ្លួនតាទាំងយប់ ។
ផ្នែកទៅតាមបណ្តឹង យាយខឹងពេញបន្ទុក សមត្ថកិច្ចឃាត់ខ្លួនតា ជាជនបង្ក សាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ អនុវត្តន៍បន្តទៅតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print