ខេត្តពោធិ៍សាត់៖ អគ្គីភ័យឆាបឆេះលំនៅឋានកសិករខ្មែរអីស្លាមម្នាក់អស់ ១ខ្នង ត្រូវបានគេត្រូវបានគេសង្ស័យអាចបណ្ដាលមកពីទុះស្សេខ្សែភ្លើង ទើបបណ្ដាលឲ្យឆ្លងចរន្តអគ្គីសនីឆាបឆេះបែបនេះ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃសុក្រ ១រោច ខែកក្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិយស ឃុំ.ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានឲ្យថា ម្ចាស់ផ្ទះឈ្មោះ សា ណាស់ ភេទស្រី អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរអីស្លាម បច្ចុប្បន្ន រស់នៅភូមិ..ឃុំកើតហេតុខាងលើ។
ប្រភពខាងលើបន្តថា លំនៅឋានត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុងរួមទាំងសម្ភារៈ អីវ៉ាន់ផ្សេងៗ មានទំហ៊ំ ៤ម៉ែត្រ គុណនឹង ៥ម៉ែត្រ សង់អំពីឈើដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងក្ដា រនាបក្រាលក្ដា ប៉ុន្តែទោសជាយ៉ាងណាក្តីពុំមានមនុស្សណាម្នាក់បានរបួសនោះឡើយ ហើយក៍បានធ្វើកំណត់ហេតុដើម្បីរាយការណ៍ជូនថ្នាក់លើរួចរាល់៕ ដោយ បឹុម ពិន