ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកាបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ក្នុងករណីលួចកាច់កម៉ូតូនិងទទួលផលចោរកម្មហើយកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។
ក្នុងកិច្ចប្រត្តិបត្តិការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យទាំងនោះបានធ្វើឡើងកាលពីថ្ងៃសៅរ៍២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១៨វេលាម៉ោង១៧និង៣០នាទីនៅត្រង់ចំណុចផ្ទះគ្មានលេខផ្លូវបេតុងភូមិអណ្តូងសង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទាំង៨នាក់មានឈ្មោះ១.ឈ្មោះ នង រិទ្ធីយ៉ា ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅ ផ្ទះលេខ៩១ ផ្លូវបេតុង ភូមិ អណ្តូងសង្កាត់គោកាករ ខណ្ឌព្រែកព្នៅ
២.ឈ្មោះថុន គីមហុងភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិត្រពាំងទទឹង សង្កាត់ ពន្សាំង ខណ្ឌព្រែក
៣.ឈ្មោះ ខេម ម៉ៅភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិអណ្តូង៤សង្កាត់គោករកា
៤.ឈ្មោះនួនពៅភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិដីអំពិលឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ
៥.ឈ្មោះ នួន សំណាងភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិដីអំពិលឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ
៦.ឈ្មោះហ៊ុលរស្មីភេទប្រុស អាយុ២១ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិស្វាយឧត្តមសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ
៧.ឈ្មោះ នួន រ៉ាវីភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិមពិតប្រាកដមានទីលំនៅផ្ទះជួលគ្មានលេខភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ
៨.ឈ្មោះ រុំ ភារៈ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិអង្គតាកូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
តាមរបាយការណ៍បានបញ្ជាក់ថាសម្ភារៈដែលដកហូតបានមាន ម៉ូតូម៉ាកហុងដាC110ណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-1947ចំនួន០១គ្រឿង ២.ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1CY-2052ចំនួន ០១គ្រឿង៣.ម៉ូតូម៉ាកហុងដាC125ពណ៌ខ្មៅគ្មានស្លាកលេខ ចំនួន ០១គ្រឿង ៤.ម៉ូតូម៉ាក ស៊ុយសូគីនិច ពណ៌ស+ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1F-9340 ចំនួន ០១គ្រឿង ៥.ដាវកែច្នៃចំនួន ០១ដើម ៦.ស្លាកលេខម៉ូតូ ដែលមានលេខភ្នំពេញ1C-3077ចំនួន០១សន្លឹក៧.ទូរស័ព្ទចំនួន ០៥គ្រឿង។
សមត្ថកិច្ចបញ្ជាក់ថា នៅថ្ងៃសៅរ៍២រោច ខែកត្តិក ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨មុខពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកាបានចេញល្បាតក្នុងភូមិសាស្ត្រលុះល្បាតដល់កន្លែងកើតហេតុវេលាម៉ោង១៧និង៣០នាទីស្រាប់តែប្រទះឃើញជនសង្ស័យចំនួន ០៤នាក់ (នង រិទ្ធីយ៉ា , នួន សំណាង, នួន ពៅ, ខេម ម៉ៅ) ជិះម៉ូតូចំនួន០២គ្រឿង ម៉ាកហុងដាC110 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BF-1947និងម៉ាកស៊ុយសូគីនិច ពណ៌ស+ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1F-9340មានភាពមិនប្រក្រតីភ្លាមនោះកម្លាំងយើងក៏ធ្វើការឃាត់យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោករការក្រោយពីសាកសួរជនសង្ស័យទាំង៤នាក់បានសារភាពថាម៉ូតូទាំងនោះគឺបានមកពីលួចគេហើយយកទៅលក់ឲ្យឈ្មោះ ថុនគីមហុងបន្ទាប់មកកម្លាំងយើងក៏នាំជនសង្ស័យទាំង៤ ទៅចង្អុលប្រាប់ទីតាំងរបស់ជនសង្ស័យឈ្មោះ ថុន គឹមហុងពេលទៅដល់ផ្ទះជួលរបស់ជនសង្ស័យឈ្មោះ ថុន គីមហុង កម្លាំងយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះថុនគីមហុង និងជនសង្ស័យចំនួន៣នាក់ទៀតរួមមាន(ហ៊ុល រស្មី, នួន រ៉ាវី, រុំ ភារៈ) និងបានរកឃើញដាវកែច្នៃចំនួន១ដើមនិងបន្ទះស្លាកលេខ ចំនួន ០១សន្លឹក នាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកាដើម្បីសាកសួរ និងបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ ៕ ចាន់ធឿន
...