កម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋជាង៥០០នាក់ ចុះបារកំប្លោកចេញពីស្ទឹងស្វាយចេក មានសោភ័ណភាពនិងមានទឹកប្រើប្រាស់ល្អ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ស្ទឹងស្វាយចេកដែលគេដឹងថា កាលពីជាង១០មុនឆ្នាំមុន​ប្រជាពលរដ្ឋ​នៅទីនេះ ខ្វះទឹកប្រើប្រាស់ដោយសារជម្រៅទឹកស្ទឹងរាក់ ប៉ុន្តែត្រូវបាន នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្រ្តី​ ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងជាប្រធាន​ក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ បានជីកកាយ ដើម្បីបានទឹកប្រជាពល​រដ្ឋ​ប្រើប្រាស់ និងស្រោចស្រពផលដំណាំនោះ តែពេលនេះស្ថានភាពទឹកស្ទឹងមិនសូវល្អ គឺមាន​កំប្លោក ពើក បង្កឲ្យជួបការលំបាក របស់ប្រជាពលរដ្ឋប្រើប្រាស់ទឹកស្ទឹងនេះ។

ការលំបាកនេះហើយបានតម្រូវឲ្យលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត​បន្ទាយ​មានជ័យដឹកនាំកងកម្លាំងនគរបាលខេត្ត ស្រុក ក្រុង និងវរសេនាតូចការពារព្រំដែនគោកទាំង៤ សរុបចំនួន ៥០០នាក់ មានទាំងទូក ឡានទឹកសម្រាប់កងកម្លាំងងូតកុំឲ្យរមាស់ ចុះបារកំប្លោក និងពើក នៅក្នុងស្ទឹងស្វាយចេក ស្រុកស្វាយ ខេត្តបន្ទាយមានជ័យ ដែលមានប្រវែងចំនួន៦៥០ម៉ែត្រឲ្យបានស្អាត និងមានការថែទាំនោះស្ទឹងនេះឡើងវិញដែលអាចនៅពេលបុណ្យអុំទូក យើងអាចធ្វើពិធីអុំទូក ប្រឡងប្រណាំងបានដែរនាឆ្នាំក្រោយ។

ប្រតិបត្តិការចុះបារកំប្លោកនេះបានធ្វើឡើងពេញមួយថ្ងៃ ថ្ងៃអាទិត្យ ៣រោច ខែកក្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ដោយ​ក៏មានការចូលរួមពី​ព្រះសង្ឈ ប្រជាពលរដ្ឋ កងកម្លាំងសឹករងស្រុក កម្លាំងកងរាជាអាវុធហត្ថស្រុក មន្ត្រីរាជការក្នុងស្រុក និងសិស្សានុសិស្សវិទ្យាល័យស្វាយចេក សម្ព័ន្ធយុវជនយ៉ាងច្រើនកុះករផងដែរ។

សកម្មភាពនេះត្រូវបានលោក លឿង សុភ័ក្រ្ត អភិបាលស្រុកស្វាយ លោកមេភូមិ រការថ្មី និងប្រជាពលរដ្ឋ បានថ្លែងនូវអំណរសាទរ ជាមួយនឹងសកម្មភាព របស់កងកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ អាជ្ញាធរមូលដ្ឋានសឹករងស្រុក សិស្សានុសិស្ស រួមទាំងប្រជាពលរដ្ឋផងដែរ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់ឲ្យដឹងផងដែរថា ក្នុងពេលចុះបាកំប្លោកនោះផងដែរ កងកម្លាំងនគរបាលយើងបានប្រទះឃើញ កាបូបលុយនៅលើកកំប្លោក ជារបស់ប្រជាពលរដ្ឋឈ្មោះ ស៊ឹម សុង នៅភូមិ ពន្សាយត្បូង ក្នុងនោះមានលុយដុល្លាចំនួន១៧០ដុល្លារ លុយខ្មែរ១១ម៉ឺនរៀល មានកាតគ្រីម៉ូតូ និងអត្តសញ្ញាណប័ណ្ណផងដែរ ។សមត្ថកិច្ចបានស្រាវជ្រាវ រកម្ចាស់ឲ្យមកទទួលយកវិញ ខណៈគាត់អះអាង កាបូបនេះគាត់បានជ្រុះបាត់ជាច្រើនខែមកហើយ មិនដឹងរឿងអីមកឃើញនៅលើកំប្លោកនេះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print