វិភាគនយោបាយសេដ្ឋកិច្ចអន្តរជាតិ៖ «សង្គ្រាមពាណិជ្ជកម្ម អាមេរិក🇺🇸-ចិន🇨🇳 ៖ទីក្រុងប៉េកាំងអនុវត្តយុទ្ធសាស្ត្រថ្មី»

ចែករំលែក៖

ទីក្រុងប៉េកាំងបានសម្រេច អនុវត្តនូវយុទ្ធសាស្ត្រថ្មី នៅក្នុងសង្គ្រាម ពាណិជ្ជកម្មជាមួយអាមេរិក ក្នុងពេលដែលកំពុងតែតានតឹងខ្លាំងឡើង ៗ។

កិច្ចប្រជុំ «China Meets Europe»(ជំនួបពិភាក្សាចិន -អឺរ៉ុប)​នឹងត្រូវធ្វើឡើងនៅទីក្រុង Hamberg នាថ្ងៃទី​២៩ខែវិច្ឆិកា​ ដើម្បីពីភាក្សាទៅលើបញ្ហាសំខាន់ ក្នុងទំនាក់ទំនង ចិន អឺរ៉ុប។

ឆ្លើយតបទៅនឹងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន​ Die Welt ​នៅមុនកិច្ចប្រជុំទីក្រុង​Hamburg​អគ្គរដ្ឋទូតចិន ប្រចាំនៅអាល្លឺម៉ង់ លោក​ Shi Mingde ​បានសរសើរដល់ ទំនាក់ទំនងកាន់តែជិតស្និត​រវាងទីក្រុង ប៉េកាំង និងប៊ែកឡាំង។ អាល្លឺម៉ងនៅតែជាដៃគូ ធំបំផុត របស់ចិននៅអឺរ៉ុប ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន​ Sputnik លោក​ Vladislav Belov ​អ្នកឯកទេស ទទួលបន្ទុក អឺរ៉ុប មកពីប្រទេសរុស្ស៊ី​បានបញ្ជាក់ថា «បណ្តាក្រុមហ៊ុនអឺរ៉ុប មានការពេញចិត្តយ៉ាងខ្លាំង ចំពោះ កិច្ចសហប្រតិបត្តិការ ជាមួយចិន បើទោះបីគ្រប់យ៉ាងមិនមែនជារឿងងាយស្រួលក្តី ។

លោក​ Belov ​​បញ្ជាក់ថា​«ជាការពិតណាស់សង្គ្រាមពាណិជ្ជកម្ម អាមេរិក🇺🇸 -ចិន 🇨🇳 គឺជាចំណុចល្អ ដើម្បីឲ្យចិននិងអឺរ៉ុប បង្កើនទំនាក់ទំនងទ្វេភាគីកាន់តែប្រសើរឡើង ។ ប៉ុន្តែភាគីនិមួយ មានចក្ខុវិស័យ យុទ្ធសាស្ត្រផ្សេងៗគ្នាទៅលើដៃគូរបស់ខ្លួន ។ នៅថ្ងៃអនាគត​ប្រសិនបើរសង្គ្រាមពាណិជ្ជកម្ម អាមេរិកចិនតានតឹងជាងនេះ​ នឹងធ្វើឲ្យទំនាក់ទំនង អឺរ៉ុបចិន កើនឡើងលើគ្រប់វិស័យ »។

ចំពោះបណ្តាក្រុមហ៊ុននៅអឺរ៉ុប បានប្តេជ្ញា​អភិវឌ្ឍន៍ទំនាក់ទំនងជាមួយចិន ​ប៉ុន្តែមានសភាពយឺតយ៉ាវ​ ។ លោក​Xu Feibiao ​អ្នកឯកទេស ពាណិជ្ជកម្ម អន្តរជាតិ មកពីមជ្ឈមណ្ឌុលទំនាក់ទំនងអន្តរជាតិ​ចិន បានបញ្ជាក់ថា «អឺរ៉ុប នឹងចិន បានទទួលនៅសម្ពាធយ៉ាងខ្លាំងពីអាមេរិក ដូចគ្នា» ។ចំណុចដែល លោក​ Xu Feibiao ​ចង់លើកឡើងនោះ​គឺ ទីក្រុងប៉េកាំង និង អឺរ៉ុប ចាំបាច់ត្រូវតែ បង្កើតដៃគូរពិតប្រាកដនៅក្នុងពាណិជ្ជកម្ម ។

លោក​ Xu ​បានបញ្ជាក់ទៀតថា «សហគមន៍អឺរ៉ុប មានកម្លាំងសេដ្ឋកិច្ច គ្រប់គ្រាន់​ហើយ អឺរ៉ុប មិនត្រូវការអាមេរិក ជួយនៅក្នុងវិស័យសេដ្ឋកិច្ចឡើយ។ អ្នកឯកទេសចិន បានបញ្ជាក់ថា​បញ្ហា គឺស្ថិតនៅ លើផលប្រយោជន៍ ផលលាភ ដែលជាចំណុចជួយឲ្យអឺរ៉ុប សម្រេចជ្រើសរើសដៃគូពាណីជ្ជកម្មរបស់ខ្លួន ។

អឺរ៉ុបតែងតែ​ស្វែងរកផលប្រយោជន៍របស់ខ្លួន នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងអឺរ៉ុបនិងចិន មានធំជាង ពាណិជ្ជកម្ម រវាង អឺរ៉ុបនឹងអាមេរិក ជានោះហើយជាហេតុផលដែល ចិននឹងអឺរ៉ុប ត្រូវ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ។

សកម្មភាពបង្កើនទំនាក់ទំនងរវាង អឺរ៉ុបនិង ចិន កើតឡើងក្នុងពេលដែលអឺរ៉ុប បានខិតខំសាមគ្គីភាពតំបន់ ដើម្បីចាកចេញពីឥទ្ធិពលរបស់អមេរិក ។

កន្លងមក អឺរ៉ុបបានសម្រេច​ប្រើប្រាស់ ប្រាក់អឺរ៉ូ ដើម្បី ដោះដូរពាណិជ្ជកម្ម ជាមួយបណ្តាប្រទេស ផ្សេងទៀត ក្នុងនោះមានការទិញប្រេងពីអង់ជាដើម ដើម្បីបញ្ចៀស ទណ្ឌកម្មពីអាមេរិក ។

មិនតែប៉ុណ្ណ អឺរ៉ុប ក៏បានសម្រេចបង្កើនកម្លាំងការពារដាច់ដោយឡែក ដើម្បីការពារអឺរ៉ុប បញ្ចប់ការពឹងផ្អែកទៅលើ កម្លាំង ណាតូ ដែលមានអាមេរិកជាអ្នកដឹកនាំនោះ ។

ជាមួយគ្នានេះដែរ ការចាកចេញពីអឺរ៉ុប របស់អង់  គ្លេស​ Brexit ​ក៏បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចតំបន់អឺរ៉ុប ជាកត្តាសំខាន់ជម្រុញឲ្យអឺរ៉ុប កាន់តែជិតស្និទជាមួយចិន ។

ពាក់ព័ន្ធការចាកចេញពិអឺរ៉ុប របស់អង់គ្លេសវិញ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រីម៉េ និងប្រធានសហភាពអឺរ៉ុបលោក Donald Tusk ក្នុងអំឡុងពេលជំនួបកំពូលមេដឹកនាំសហភាពអឺរ៉ុប ដើម្បីបញ្ចប់កិច្ចព្រមព្រៀង Brexit ជាផ្លូវការ ក្នុងទីក្រុងប្រ៊ុចស៊ែល ប្រទេសបែលហ្ស៊ិក នាថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០១៨។

មេ​ដឹកនាំ​សហភាព​អឺរ៉ុប​ បាន​ជួបប្រជុំគ្នា​នៅថ្ងៃអាទិត្យ​ ទី២៥​ វិច្ឆិកា​នេះ​ និងបាន​អនុម័ត​ លើ​កិច្ចព្រមព្រៀង​លែងលះគ្នា​ជាផ្លូវការ​ ជាមួយ​ប្រទេស​អង់គ្លេស​ (Brexit)​។ ការ​ចាកចេញ​របស់​អង់  គ្លេស​ ពី​សមាជិក​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ ត្រូវ​បាន​គេ​ចាត់ទុក​ថា​ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​មួយ​ដ៏​គួរឲ្យ​សោកស្តាយ​។ ប៉ុន្តែ​សម្រាប់​រដ្ឋាភិ  បាល​ទី​ក្រុងឡុដ៍​វិញ​ ការ​ចាកចេញ​នេះ​ គឺជា​ក្តីសង្ឃឹម​ដ៏ភ្លឺស្វាង​មួយ​សម្រាប់​អនាគត​ប្រទេស​អង់គ្លេស​។

“ថ្ងៃ​ដែល​អង់គ្លេស​ចែកផ្លូវ​ ជាមួយ​សហភាព​អឺរ៉ុប​ វា​គឺ​ជាថ្ងៃ​ដ៏​ក្រៀមក្រំ”​។ នេះ​ គឺជា​ការលើកឡើង​របស់​ ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក​ Jean​-Claude​ Juncker​ ដោយ​លោក​បានគូសបញ្ជាក់​បន្ថែម​ថា​ ការ​ឈរមើល​ប្រទេស​ដូចជា​ចក្រភព​អង់គ្លេស​…ចាកចេញ​ពី​សហភាពអឺរ៉ុប​ វា​មិនមែនជា​ពេលវេលា​សប្បាយ​រីករាយ​នោះទេ​ តែវា​គឺជា​ពេលវេលា​ដ៏​សោកសៅ​មួយ​។

សូម​ជម្រាបជូន​ថា​ មេដឹកនាំ​នៃ​បណ្តា​ប្រទេស​អឺរ៉ុប​ចំនួន​ ២៧​ ប្រទេស​ បាន​ព្រមព្រៀង​គ្នា​លើ​ការ​ផ្តាច់ខ្លួន​របស់​ប្រទេស​អង់គ្លេស​ ចេញពី​សហភាព​អឺរ៉ុប​ហើយ​នៅថ្ងៃ​អាទិត្យនេះ​ ហើយ​បន្ទាប់មក​ទៀត​ ក្រុមបទេស​អឺរ៉ុប​ទាំងអស់​ នឹង​មាន​កិច្ចប្រជុំ​បន្ទាប់ជាមួយ​និង​នាយករដ្ឋមន្ត្រីអង់គ្លេស​គឺលោកស្រី​តេរ៉េហ្សា​ ម៉េ​ ដើម្បី​ឈានដល់​កិច្ចកិច្ចព្រមព្រៀង​ចុងក្រោយ​ជាមួយគ្នា​។

គួរ​រំឭក​ជូន​ផងដែរថា​ ទម្រាំឈាន​ដល់​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​នៃ​ការលែងលះគ្នា​របស់​សហភាពអឺរ៉ុប​ និង​ប្រទេស​អង់គ្លេស​នេះ​ សហភាពអឺរ៉ុប​ ព្រមទាំង​រដ្ឋាភិបាល​អង់គ្លេស​ដឹកនាំ​ដោយ​លោកស្រី​ម៉េ​ បាន​ចំណាយ​ពេល​ចរចា​គ្នា​ ប្រមាណ​ជា​ ១៧​ ខែ​មក​ហើយ​។ ចំណុច​ដែល​ ភាគី​ទាំងពីរ​ពិបាកនឹង​រកផ្លូវ​ដើររួមគ្នា​នោះ​ គឺ​ទាក់ទង​នឹង​បញ្ហាហិរញ្ញវត្ថុ​ សិទ្ធិ​ប្រទេស​អៀរឡង់​ខាងជើង​ និង​ដំណាក់កាល​អន្តរកាល​ ទំនាក់ទំនង​សន្តិសុខ​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយគ្នា​នាពេល​អនាគត​។

គួរកត់​សម្គាល់​ទៀតថា​ ទោះបីជា​សហភាព​អឺរ៉ុប​បាន​ចុះហត្ថលេខា​ លើ​កិច្ចព្រមព្រៀង​ចំពោះ​ការផ្តាច់ខ្លួនចេញ​របស់​អង់គ្លេស​ហើយ​យ៉ាងណាក្តី​ នេះ​មិនមែន​មានន័យថា​ អ្វីៗ​វា​ចប់​ជាស្ថាពរ​នោះឡើយ​។ រដ្ឋាភិបាល​អង់គ្លេស​ ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ចុងក្រោយ​មួយទៀត​ នោះគឺ​ដំណាក់កាល​សភា​ប្រជាជន​។

វា​មានន័យថា​ គណបក្សកាន់​អំណាច​របស់​លោកស្រី​ម៉េ​ ត្រូវការ ​ការយល់ព្រម​ពី​សភាជាតិ​អង់គ្លេស​ លើ​កិច្ចព្រមព្រៀង​ដែល​លោកស្រី​បានឯកភាព​ និង​សម្រេច​បាន​ជាមួយ​សហភាពអឺរ៉ុប​។ មិនតែប៉ុណ្ណោះ​ រដ្ឋកា​ររបស់​លោកស្រីម៉េ​ ត្រូវ​ធ្វើយ៉ាងណា​ ទទួល​បាន​ការគាំទ្រ​ពីសភាអង់គ្លេស​ ឲ្យបាន​មុនកាល​កំណត់​ Brexit​ ផ្លូវការ​ នាថ្ងៃទី​ ២៩​ ខែមីនា​ ឆ្នាំ​២០១៩​ខាងមុខ៕ ដោយ៖ មែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print