ក្រុមចោរលួច ឆក់យ៉ាងសកម្មនិងអ្នកទទួលផល១១នាក់នៅខេត្តស្វាយរៀងត្រូវអាអាវុធហត្ថខេត្តស្វាយរៀងធ្វើការបង្ហាញមុខជាសាធារណះ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងក្រុមចោរលួច ឆក់យ៉ាងសកម្មនិងអ្នកទទួលផល១១នាក់នៅក្នុងខេត្តស្វាយរៀងត្រូវបានកងរាជអាវុធហត្ថខេត្តស្វាយរៀងធ្វើការបង្ហាញមុខជាសាធារណះ។

បើតាមលោកវរសេនីយ៍ឯក ស្រី វុន្ថា មេបញ្ជាការរងកងរាជអាវុធ ហត្ថខេត្តស្វាយរៀងបានដឹងថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឡុង ហ្គីម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាមស្នាក់នៅបន្ទប់ជួលលេខ៨ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងថា នៅវេលាម៉ោង២១ និង៣០នាទីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ០១៨ ឈ្មោះ ហេង ឈ្មោះ ត្រា ឈ្មោះ ចន្តា និងបក្ខពួកមួយចំនួនទៀតបានធ្វើសកម្មភាពឆក់កាបូបរបស់ខ្លួន។

លោកបានបន្តទៀតថា ក្រោយពីទទួលបានព័ត៌មាន និងពាក្យបណ្តឹងភ្លាមនោះ ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅកម្លាំងមន្ទីរយុត្តិធម៌សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុន្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រមទាំមានការសម្របសម្រួលពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនក្រុមចោរលួចចោរឆក់ជាបន្តបន្ទាប់រួមនិងអ្នកទទួលទិញផលចោរកម្មនៅវេលាម៉ោង២ និង១០នាទីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ចំនួន១១នាក់។

ប្រភពបន្តថាក្នុងនោះដែរសមត្ថកិច្ចបានឃាត់ខ្លួនអ្នកទទួលទិញផលចោរកម្មម្នាក់មានឈ្មោះ អ៊ួ ឌី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរអាជីវករមានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

លោកបញ្ជាក់ថា វត្ថុតាងដែលសមត្ថកិច្ចយើងដកហូតបានរួមមាន ៖ ទូរស័ព្ទដៃចំនួន២៨គ្រឿង, ម៉ូតូចំនួន៧គ្រឿង, កាបូបចំនួន១ និងអាយផេត១គ្រឿង។

បច្ចុប្បន្នជនសង្ស័យជាមុខសញ្ញា និងអ្នកទទួលផលចោរកម្មព្រមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀងចាត់ការតាមច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print