ភ្នំពេញ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានធ្វើការផ្សព្វផ្សាយចំណេះដឹងទៅប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ អំពីការ កាត់បន្ថយ ទទួលទានភេសជ្ជៈ ដែលមានជាតិ,ផ្អែមពេក ,ប្រៃពេក,ខ្លាញ់ពេក កត្ដាទាំងអស់នេះវាបណ្ដាឲ្យកើតឡើងនូវជំងឺទឹកនោមផ្អែម ,ជំងឺលើសឈាម,ជំងឺខ្លាញ់រំបេះដូង និងជំងឺពុកឆ្អឹង, ធ្មេញជាដើម ។ ពិធីផ្សព្វផ្សាយនេះបានធ្វើឡើង កាលពីថ្ងៃសុក្រ ៨រោចខែកត្ដិត ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភោជនីយដ្ឋានទន្លេបាសាក់២ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមវត្តមានលោកស្រី កែវ សុខពិសី អភិបាលរង រាជធានីភ្នំពេញ ។
លោកស្រី កែវ សុខពិសី បានសបញ្ជាក់ថា៖ ថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសរួមមួយ ទៅដល់មន្ទីរ ខណ្ឌ សង្កាត់ ត្រូវសហការគ្នា ដោយ អនុវត្តការផ្តួច ផ្តើមថ្មី ស្ដីពីការបញ្ជ្រាបការយល់ដឹងពីការកាត់បន្ថយការទទួលទានភេសជ្ជៈ ផ្អែមពេក,ប្រៃពេក និងខ្លាញ់ពេក ជាសកម្មភាពមួយ នៃភាពជាដៃគូ ដើម្បី សុខមាលភាពទីក្រុង ដែលជាបណ្ដាញពិភពលោក នៃទីក្រុង ខិតខំកាត់បន្ថយជំងឺមិនឆ្លង និងរបួស ព្រោះកត្ដាទាំងអស់នេះវាបង្កហានិភ័យដល់សុខភាពយើងទៅថ្ងៃអនាគត ដោយមិនដឹងខ្លួន ។
លោកស្រីបានបន្ដថា៖ ភាពជា ដៃគូត្រូវបានបង្កើតឡើងនៅខែឧសភា ឆ្នាំ២០១៧ និងដឹកនាំដោយអង្គការសុខភាពពិភព លោក ឯកអគ្គរដ្ឋទូត សាកល ដើម្បីទប់ស្កាត់ជំងឺមិនឆ្លង និងអតីតអភិបាលក្រុងញូវយ៉ក Michael Bloombemg។ ដើម្បីកាត់បន្ថយការឈឺ និងស្លាប់ ដោយសារជំងឺសរសៃឈាមបេះដូង រដ្ឋបាលរាជធានីភ្នំពេញ កំពុងខិតខំផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីការកាត់បន្ថយ ការទទួលទានភេសជ្ជៈផ្អែម ក្នុងចំណោមប្រជាពលរដ្ឋ កំពុងរស់នៅ ក្នុងរាជធានីនេះ ជាពិសេស ផ្តោតទៅលើសិស្សសាលា ដោយត្រូវបានបង្ហាញនៅលើប៉ាណូធំៗ តាមមហាវិថី តាមរយៈស្ពត័វីដេអូ ជាដើម ។
បើតាមលទ្ធផល នៃការអង្កេតជាមូលដ្ឋានអំពីការប្រើប្រាស់ភេសជ្ជៈផ្អែម ដែលក្នុងចំណោមប្រជាជន នៅរាជធានីភ្នំពេញ ដែលធ្វើបទបង្ហាញដោយលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ៖ គោលបំណងនៃការធ្វើអង្កេតនេះ ដើម្បីប៉ាន់ប្រមាណឥយាបថនៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីកំណត់ពីឥរិយាបថនៃអ្នកប្រើប្រាស់ភេសជ្ជៈផ្អែម ដើម្បីវាយតម្លៃចំណេះដឹងអំពីភេសជ្ជៈផ្អែម និង ផល ប៉ះពា ល់ សុខភាព ដែលបណ្តាលមកពីភាពជាក់ស្ដែង ,ដើម្បីកំណត់ពីការធ្វើលំហាត់ប្រាណ ,ដើម្បីកំណត់អំពីមតិ របស់ សាធា រណៈជនឆ្ពោះទៅរកគោលនយោបាយ និងសកម្មភាពរបស់រដ្ឋាភិបាល។ ចំនួនអ្នកចូលរួមក្នុងការសិក្សា មាន ចំនួន ១០៣៦នាក់ អាយុពី១៨ដល់៥៥ឆ្នាំ និងភូមិចំនួន៣០ ក្នុងរាជធានីភ្នំពេញ។ ការធ្វើសម្ភាសនេះ ត្រូវបានរៀបចំ ដោយ មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពនៃក្រសួងសុខាភិបាល។
ក្នុងបទបង្ហាញក៏បានបញ្ជាក់ថា ពេលដែលយើង ទទួលទានភេសជ្ជៈផ្អែម ធ្វើឲ្យពួកយើងមានអារម្មណ៍មិនឃ្លាន និងបរិភោគតិចជាងមុន។ ជាមធ្យមសូដា ភេសជ្ជះ ផ្អែម១កំប៉ុង មានជាតិស្ករប្រមាណ១០ស្លាបព្រាកាហ្វេ លើសពីកម្រិតអង្គការសុខភាពពិភពលោក កំណត់ប្រមាណ ៦ ស្លាបព្រាកាហ្វេក្នុង ១ ថ្ងៃ។ ការបរិភោគភេសជ្ជៈផ្អែម អាចកើតមានហានិភ័យ .ការធាត់ ទឹកនោមផ្អែម ដង្កូវ ស៊ីធ្មេញ ជំងឺបេះដូង ។ ផលប៉ះពាល់សុខភាព កើតលើប្រជាជនកម្ពុជា អាយុ២៥ ទៅ៦៤ ឆ្នាំ ចាប់ពីឆ្នាំ ២០១០ ដល់ ២០១៦។ ការអង្កេតសុខភាព លើសិស្សកម្ពុជា ក្នុងឆ្នាំ២០១៣ មាន៤២%នៃសិស្សបានផឹកភេសជ្ជះផ្អែម ។
ទីក្រុងនិងប្រទេស ដែលបង្កើតគោលនយោបាយ បានដោយជោគជ័យ ក្នុងការកាត់បន្ថយការទទួល ទាន ភេស ជ្ជៈ ផ្អែម គឺតាមរយៈការយកពន្ធបន្ថែមលើភេសជ្ជៈផ្អែម ,កាត់បន្ថយការផ្សាយពាណិជ្ជកម្ម ដែលមានឥទ្ធិពលទៅលើ ការ ទទួលទានរបស់កុមារ ,រៀបចំមន្ទីរពេទ្យគំរូ សាលារៀនគំរូ និងអង្គការដទៃទៀត ដែលគាំទ្របរិស្ថាន ចំណីអាហារ មានសុវត្ថិភាព៕ ដោយ៖ សំរិត