រុ​ស្ស៊ី​ស្ថាបនា​បន្ទាយ​យោធា​២​នៅ​ភាគ​ខាងកើត​ដែន​កោះ​គូ​រី​ល​

ចែករំលែក៖

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រុ​ស្ស៊ី​ លោក​ Sergei​ Shoigu​ កាលពី​ថ្ងៃ​ទី​១​ ខែធ្នូ​ ឆ្នាំ​២០១៥​បាន​ប្រកាស​ថា​ រុ​ស្ស៊ី​បាន​ចាប់ផ្តើម​សាងសង់​បន្ទាយ​យោធា​២​ប្រកបដោយ​លក្ខណៈ​ទំនើប​ស្ថិត​នៅ​បរិវេណ​ភាគ​ខាងកើត​ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ដែន​កោះ​គូ​រី​ល​ ។​ សកម្មភាព​នេះ​បាន​កើតឡើង​ នៅ​ក្រោយ​ពី​តំបន់​ដែន​កោះ​គូ​រី​ល​នោះ​កំពុង​តែ​មានការ​ប្រឈម​តានតឹង​ខ្លាំង​ឡើង​ និង​ជា​យូរ​មក​ហើយ​រវាង​រដ្ឋាភិបាល​ជប៉ុន​ នឹង​រុ​ស្ស៊ី​ដែល​ទាមទារ​សិទ្ធិ​គ្រប់គ្រង​ដែន​កោះ​គូ​រី​ល​នោះ​ ។​

fer

​គេហទំព័រ​របស់​ក្រសួងការពារជាតិ​រុ​ស្ស៊ី​បាន​ផ្សព្វផ្សាយ​ដោយ​ដកស្រង់​សេចក្តី​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រុ​ស្ស៊ី​ បន្ទាប់​ពី​ជំនួប​ថ្នាក់​កំពូល​រវាង​មន្ត្រី​យោធា​ជាន់ខ្ពស់​រុ​ស្ស៊ី​នោះ​ថា​ រុ​ស្ស៊ី​ចាប់ផ្តើម​ស្ថាបនា​បន្ទាយ​យោធា​ប្រកបដោយ​លក្ខណៈ​ទំនើប​ស្ថិត​នៅ​លើ​ដែន​កោះ​ Iturup​ និង​ដែន​កោះ​ Kunashir​ ។​

​ទំនាក់ទំនង​រវាង​ទីក្រុង​មូ​ស្គូ​ នឹង​តូ​ក្យូ​បាន​ជាប់​គាំង​មិន​រលូន​ទៅ​មុខ​អូស​បន្លាយ​ពេលវេលា​រាប់​ទសវត្សរ៍​កន្លង​មក​ហើយដោយ​សារ​តែ​ការ​ទាមទារ​សិទ្ធិ​គ្រប់គ្រង​ដែន​កោះ​តូចៗ​៤​ ស្ថិត​នៅ​ភាគ​ខាងត្បូង​បំផុត​នៃ​ដែន​កោះ​គូ​រី​ល​ ឬ​ដែល​ជប៉ុន​ស្គាល់​ថា​ ជា​ដែនដី​ភាគ​ខាងជើង​នោះ​ ។​

​កងទ័ព​របស់​រុ​ស្ស៊ី​ប្រមាណ​១៩.០០០​នាក់​ឈរជើង​នៅ​ដែន​កោះដាច់​ស្រ​យ៉ា​ល់​ដែល​កាន់កាប់​ដោយ​សូ​វៀត​នោះ​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​សង្គ្រាមលោក​លើក​ទី​២​ ។​ ប្រទេស​ទាំង​ពីរ​ រុ​ស្ស៊ី​ ជប៉ុន​មិន​ទាន់​មាន​សន្ធិសញ្ញា​សន្តិភាព​ផ្លូវការ​ណាមួយ​ទេ​ ហើយ​តែងតែមាន​មានការ​ប្រឈម​មុខ​តានតឹង​ដាក់​គ្នា​នោះ​ទៅ​លើ​បញ្ហា​គ្រប់គ្រង​ដែន​កោះ​ខាងលើ​នេះ​ ។​ បញ្ហា​នេះ​ផង​ដែរ​ធ្វើ​ឲ្យ​គាំងដំណើរ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អូស​បន្លាយពេល​រាប់​ទសវត្សរ៍​ ។​

​រុ​ស្ស៊ី​អះអាង​ថា​ ការ​ស្ថាបនា​បន្ទាយ​យោធា​ទាំងនោះ​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​នៅ​ក្នុង​ការ​ជួយ​ដល់​កងកម្លាំង​រុ​ស្ស៊ី​ដែល​ឈរជើង​នៅ​ព្រំដែន​ភាគ​ខាងកើត​ ៕​

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print