លោកJohn Bolton៖ ប្រធានាធិបតី លោកដូណាល់ ត្រាំ មានបំណងផ្តល់ឱកាសដល់កូរ៉េខាងជើង

ចែករំលែក៖

ទំនាក់ទំនងរវាងកូរ៉េខាងជើង និងអាមេរិក ព្រមទាំងកូរ៉េខាងត្បូង កាន់តែល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ដោយអាមេរិក បានរៀបចំជំនួបជាលើកទីពីរ ជាមួយ មេដឹកនាំគីមជុងអ៊ុន ។

ជាមួយគ្នានោះ កូរ៉េខាងជើងនឹងខាងត្បូង កាន់តែប្រសើរថែមទៀត ក្រោយការបើកសាកល្បង រថភ្លើងឆ្លងទ្វីប និង គំរោងនៃដំណើរទស្សនកិច្ច របស់លោកគីមជុងអ៊ុនទៅកាន់ទីក្រុងសេអ៊ូល នៅពេលដ៏ខ្លីខាងមុខនេះ។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកJohn Boltonបានប្រកាសថា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ មានបំណងផ្តល់ឱកាសដល់កូរ៉េខាងជើង ដើម្បីអនុវត្តនូវការសន្យារំសាយអាវុធបរមាណូ តាមរយៈ នៃការរៀបចំជំនួបជាលើកទីពីរជាមួយ មេដឹកនាំគីម ជុងអ៊ុន នៅដើមឆ្នាំ២០១៩ ខាងមុខ ។

សារព័ត៌មាន NPRបានដកស្រង់សម្តី លោក John Bolton បានបញ្ជាក់ថា «ប្រធានាធិបតីដូណាល់ ត្រាំ ចង់ផ្តល់ឱកាសដល់មេដឹកនាំកូរ៉េខាងជើង អនុវត្តតាមការសន្យារបស់ខ្លួន កាលពីជំនួបលើកទីមួយ នៅក្នុងប្រទេសសឹង្ហបុរី ថ្ងៃទី១២ ខែមិថុនា ។ ប្រធានាធិបតីត្រាំ បានបើកទ្វារស្វាគមន៍ ដូច្នេះកូរ៉េខាងជើង ចាំបាច់ត្រូវតែឆ្លងចូលនៅទ្វារ ដែលបានបើកជំហរស្វាគមន៍កុំឲ្យហួសពេល ។ នេះជាឱកាសដ៏ល្អសម្រាប់មេដឹកនាំកូរ៉េខាងជើង គីម ជុង អ៊ុន»។

កាលពីចុងសប្តាហ៍កន្លងមក ប្រធានាធិបតីដូណាល់ ត្រាំ បង្ហាញក្តីសង្ឃឹមពីជំនួបជាមួយគីម ជុងអ៊ុន នៅខែមករា ឬខែកុម្ភៈ ឆ្នាំ២០១៩ ។ ទន្ទឹមនឹងនោះ អ្នកឯកទេសបានវាយតម្លៃថា ជំនួបលើកទីពីរ អាចឈានដល់ការរំសាយអាវុធបរមាណូ ។

នៅពេលនេះដែរ កូរ៉េខាងជើង បានខិតខំរៀបចំ ស្វាគមន៍ដំណើរទស្សនកិច្ចរបស់មេដឹកនាំ គីម ជុងអ៊ុន ដែលអាចធ្វើឡើង នៅចុងខែធ្នូនេះ។ ទំនាក់ទំនងរវាងកូរ៉េខាងជើង នឹងកូរ៉េខាងត្បូង រួមទាំងអាមេរិក កាន់តែល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ។ កន្លងមក លោកត្រាំ បានប្រកាសថា នឹងបំពេញតាមគោលបំណងរបស់មេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុន ដែលមានបំណងចង់រំសាយ អាវុធបរមាណូ ដោះដូរយកសន្តិភាព ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print