ខេត្តព្រះសីហនុ ៖ ប្រពភព័ត៌មានរបស់ស្នងការដ្ឋា ននគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថាៈ មានបុរសម្នាក់ បានឆក់ខ្សែភ្លើងស្លាប់ភ្លា មៗ នៅផ្ទះរបស់គាត់ ក្នុងកម្មវិធីជួបជុំគ្នាផឹ កស៊ីសប្បាយៗ គាត់បានយកធុងបាស មកតភ្លេីងចាក់កំដរ ដេីម្បីញាំងឲ្យកម្មវិធីជួប ជុំគ្នានេះ កាន់តែរីករាយបន្ថែមទៀត។ ប៉ុន្តែជាអកុសល ស្រាប់តែគាត់ត្រូវបាន ខ្សែភ្លើងឆក់ ដួលផ្ងាក្រោយស្លាប់តែម្តង ទៅ។
ហេតុការនេះកើតឡើងនៅម៉ោង១៩: ៣០នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ ថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ប្រភពដដែលបានបន្តថា ជនរងគ្រោះឈ្មោះ ស៊ំ សុភា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ ។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ ថា៖ មូលហេតុតខ្សែភ្លើងខុសបច្ចេកទេស ដើម្បីចាក់ធុងបាសច្រៀងកំសា ន្ត ស្រាប់តែឆក់ខ្សែភ្លើង រួចដាច់ផ្ងាធ្លាក់ពីលើគ្រែ ត្រូវប៉ះនឹងស័ង្កសី មុតរយៈខ្នងបន្ថែមទៀត ។
ក្រោយពីផ្នែកជំនាញបានពិនិត្យធ្ វើកោសល្យវិច្ច័យ យើងសន្និដ្ឋានបានថា ជនរងគ្រោះដែលស្លាប់នេះគឺបណ្តា លមកពីឆក់ខ្សែរភ្លើងស្លាប់ដោយខ្ លួនឯងពិតប្រាកដមែន។
បច្ចុប្បន្នផ្នែកជំនាញបានប្ រគល់សពទៅឲក្រុមគ្រួសារយកធ្វើបុ ណ្យតាមប្រពៃណី ៕ ឆ្លាម សមុទ្រ