ភ្នំពេញ៖ ក្រសួងការបរទេស និង សហប្រតិបត្ដិការអន្ដរជាតិបានចេញ សេចក្ដីជូនព័ត៌មានកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ដែលមានខ្លឹមសារថា ៖
I-ឯកអគ្គរាជទូតតំណាងអចិន្ដ្រៃយ៍នៃ ព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការ សហប្រជាជាតិនៅហ្សឺណែវ ប្រទេស ស្វ៉ីសបានផ្ញើលិខិតចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០១៥ ជូនលោកស្រី រ៉ូណា ស្ម៉ីត (Rhona Smith) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិស្ដីអំពី សភាពការណ៍សិទ្ធិមនុស្សនៅកម្ពុជា ពន្យល់ទិដ្ឋភាពច្បាប់អំពីការបារម្ភរបស់ លោកស្រីចំពោះសភាការណ៍នៅកម្ពុជា ថ្មីៗនេះ ។
លិខិតមានខ្លឹមសារទាំងស្រុងដូចខាង ក្រោម៖
ដោយមានការផ្សព្វផ្សាយព័ត៌មាន មិនពិតអំពីស្ថានការណ៍នយោបាយថ្មីៗ នៅក្នុងប្រទេសកម្ពុជា ខ្ញុំសូមផ្ដល់នូវ ការបកស្រាយ និងអង្គហេតុលម្អិតដូច ខាងក្រោម8
១-អំពីឧប្បត្ដិហេតុលើតំណាងរាស្ដ្រ ២រូបនៃគណបក្សសង្គ្រោះជាតិថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥៖
-នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ប្រជាជនប្រមាណ៥.០០០នាក់បានតវ៉ា ដោយសន្ដិវិធីនៅមុខរដ្ឋសភាដើម្បីទាមទារដកលោកកឹម សុខា ចេញពីអនុប្រធាន ទី១រដ្ឋសភា ។ បន្ទាប់ភ្លាមពីបាតុកម្ម បានបញ្ចប់នៅម៉ោង១១ព្រឹក បាតុករ ភាគច្រើនបានចាកចេញពីទីកន្លែងនៃ ការជួបជុំហើយកម្លាំងនគរបាលបាន បញ្ចប់ភារកិច្ចរបស់ខ្លួន ។ នៅម៉ោង១២ និង១៥នាទីរសៀលតំណាងរាស្ដ្រ២រូប របស់គណបក្សសង្គ្រោះជាតិបានចាក ចេញពីការិយាល័យ និងត្រូវបានរាយ ការណ៍ថា បានបោះពាក្យសម្ដីប្រមាថ មើលងាយចំពោះបាតុករដែលនៅសេស សល់ ។ ដោយខឹងនឹងការប្រមាថទាំងនេះ បាតុករបានបិទផ្លូវរថយន្ដរបស់តំណាង រាស្ដ្រ និងបានធ្វើការវាយដំតំណាងរាស្ដ្រ ទាំង២នាក់នេះ ។
ខណៈពេលកំពុងបំពេញទស្សនកិច្ចផ្លូវ ការនៅប្រទេសបារាំង សម្ដេចតេជោ នាយករដ្ឋមន្ដ្រីបានអំពាវនាវជាសាធារណៈ ឱ្យផ្ដល់ជាសក្ខីកម្ម ព្រមទាំងចែករំលែក ភស្ដុតាងជាក់ស្ដែង ។ បន្ទាប់មកក្រសួង មហាផ្ទៃបានកំណត់អត្ដសញ្ញាណជន សង្ស័យ៣នាក់ ដែលក្រោយមកពួកគេ បានប្រគល់ខ្លួនជូននគរបាលហើយត្រូវ បានបញ្ជូនទៅតុលាការដើម្បីកាត់ទោស។ គណៈកម្មការពិសេសមួយត្រូវបានបង្កើត ឡើងដើម្បីស៊ើបអង្កេតឧប្បត្ដិហេតុនេះ យ៉ាងហ្មត់ចត់ ។
-រាជរដ្ឋាភិបាល និងរដ្ឋសភាកម្ពុជា បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះឧប្បត្ដិហេតុនេះ ។ សម្ដេចតេជោ នាយករដ្ឋមន្ដ្រីបានបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យអាជ្ញាធរមានសមត្ថកិច្ចតាមចាប់ខ្លួន ជនល្មើសដើម្បីយកមកផ្ដន្ទាទោសតាម ច្បាប់ដោយគ្មានការអត់ឱន ទោះបីជា ពួកគេមាននិន្នការនយោបាយទៅខាង គណបក្សណាក៏ដោយ ។
-ជានីតិរដ្ឋ រាជរដ្ឋាភិបាលនឹងមិន អត់ឱនចំពោះសកម្មភាពហិង្សាណាមួយ ប្រឆាំងសមាជិកសភា ឬប្រព្រឹត្ដមកលើ ពលរដ្ឋសាមញ្ញណាម្នាក់ឡើយ ។
២-អំពីការដកលោក កឹម សុខា ពី អនុប្រធានរដ្ឋសភា៖
-សូមកត់សម្គាល់ថា លោក កឹម សុខា ត្រូវបានជ្រើសរើសជាអនុប្រធាន ទី១រដ្ឋសភាដោយសមាជិកសភា៦៨រូប របស់គណបក្សប្រជាជនកម្ពុជានាថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៤ បន្ទាប់ពីមេ ដឹកនាំនៃគណបក្សទាំងពីរ គឺគណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះ ជាតិបានឯកភាពគ្នាលើកិច្ចព្រមព្រៀង នយោបាយមួយកាលពីថ្ងៃទី២២ កក្កដា ២០១៤ ។ ក្រោមគំនិតផ្ដួចផ្ដើមរបស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ថ្នាក់ដឹក នាំនៃគណបក្សទាំងពីរបានឯកភាពលើ សេចក្ដីថ្លែងការណ៍រួមនាថ្ងៃទី៨ ឧសភា ២០១៥ ដោយគូសបញ្ជាក់ពីសារសំខាន់ នៃការអនុវត្ដវប្បធម៌សន្ទនាឱ្យមាន ប្រសិទ្ធភាពនៅគ្រប់កំរិតទាំងអស់ ដោយ ឈរលើមូលដ្ឋានស្មោះត្រង់ គោរគគ្នា ទៅវិញទៅមក មិនវាយប្រហារគ្នា មិន បរិហារកេរ្ដិ៍ និងមិនញុះញង់ឱ្យមានការ ស្អប់ខ្ពើម រើសអើង វឹកវរ និងជ្រុល និយម ។
-លោក កឹម សុខា ដោយប្រើប្រាស់ មុខតំណែងខាងលើនៅតែបន្ដបរិហារកេរ្ដិ៍ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ បន្ដប្រើ វោហារឱ្យមានការរើសអើង និងបំបែក បំបាក់ក្នុងគោលបំណងបញ្ឆេះឱ្យមានការ ប្រកាន់ពូជសាសន៍ ព្រមទាំងបាញញុះ ញង់ប្រជាជនឱ្យងើបប្រឆាំងរាជរដ្ឋាភិ បាលស្របច្បាប់ ក្នុងពេលទស្សនកិច្ច របស់ខ្លួននៅក្នុងប្រទេស និងក្រៅប្រទេស។ តួយ៉ាងដូចជាកាលពីថ្ងៃទី៣ ឧសភា ២០១៥ លោក កឹម សុខា បានចោទ ប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថាបាន ប្រគល់ដីឱ្យវៀតណាមដើម្បីជាថ្នូរនឹង អំណាច ។
-ដោយមិនពេញចិត្ដនឹងឥរិយាបថ អសីលធម៌ និងបង្កហេតុរបស់លោក កឹម សុខា ក្នុងនាមជាអនុប្រធានទី១រដ្ឋ សភា សមាជិកគណបក្សប្រជាជនកម្ពុជា ភាគច្រើនបានបោះឆ្នោតកាលពីថ្ងៃទី ៣០ តុលា ២០១៥ ដកលោក កឹម សុខា ចេញពីតំណែងដោយយោងតាមមាត្រា ១៩ និងមាត្រា២០នៃបទបញ្ជាផ្ទៃក្ន្នុងរដ្ឋ សភា និងមាត្រា៨២(ថ្មី) នៃរដ្ឋធម្មនុញ្ញ។ តំណែងអនុប្រធានទី១រដ្ឋសភានៅតែ រក្សាទុកសម្រាប់គណបក្សសង្គ្រោះជាតិ។
៣-អំពីដីកាចាប់ខ្លួនលោក សម រង្ស៊ី៖
-លោក សម រង្ស៊ី ត្រូវបានកាត់ ទោសពីបទបរិហារកេរ្ដិ៍ និងញុះញង់ឱ្យ មានការរើសអើង ទាំងនៅក្នុងតុលាការ បារាំង និងតុលាការកម្ពុជា ។
-នៅកម្ពុជាលោក សម រង្ស៊ី ត្រូវ បានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈ ពេល២ឆ្នាំ នៅឆ្នាំ២០១១ ដោយយោង តាមមាត្រា៣០៥ មាត្រា៤៩៤ និង មាត្រា៤៩៦ នៃច្បាប់ព្រហ្មទណ្ឌរបស់ កម្ពុជា ។ ជានីតិរដ្ឋកម្ពុជាត្រូវតែអនុវត្ដ សាលក្រមរបស់តុលាការ ។
-ចាប់តាំងពីលោក សម រង្ស៊ី បាន ក្លាយជាពិរុទ្ធជន ឋានៈជាសមាជិករដ្ឋ សភា និងអភ័យឯកសិទ្ធិរបស់គាត់ត្រូវ បានបាត់បង់ដោយស្វ័យប្រវត្ដិ ស្រប តាមមាត្រា១៤នៃច្បាប់ស្ដីពីលក្ខន្ដិកៈ តំណាងរាស្ដ្រ និងមាត្រា១៣៩នៃច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសរើសតំណាង រាស្ដ្រ ។
-សូមរំលឹកឡើងវិញថា ព្រះរាជក្រិត្យ លើកលែងទោសចុះថ្ងៃទី១២ កក្កដា ២០១៣ បានគ្របដណ្ដប់លើបទល្មើស ផ្សេងគ្នាចំនួន២ប៉ុណ្ណោះ ដែលលោក សម រង្ស៊ី បានប្រព្រឹត្ដ ក្នុងនោះមានការ ដកបង្គោលព្រំដែន និងការក្លែងឯកសារ សាធារណៈ ដោយមិនរាប់បញ្ចូលពីបទ ល្មើសបរិហារកេរ្ដិ៍ខាងលើទេ ។
ជាទីបញ្ចប់ ខ្ញុំសូមបញ្ជាក់សាជាថ្មី ឡើងវិញនូវការប្ដេជ្ញាចិត្ដយ៉ាងមុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹង នីតិរដ្ឋរួមមាន ការការពារ និងការលើក កម្ពស់សិទ្ធិមនុស្ស ។ រាជរដ្ឋាភិបាល កម្ពុជាត្រៀមខ្លួនបន្ដជំរុញវប្បធម៌សន្ទនា ជាមួយបក្សប្រឆាំងដោយឈរលើមូល ដ្ឋានការគោរពគ្នាទៅវិញទៅមក នីតិរដ្ឋ មិនបរិហារកេរ្ដិ៍ និងមិនញុះញង់ឱ្យស្អប់ វឹកវរ និងរើសអើង ។
II-ទន្ទឹមនឹងនេះ ឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្របែលហ្ស៊ិក និង សហប្រតិបត្ដិការអន្ដរជាតិ ក៏បានចេញ សេចក្ដីថ្លែងការណ៍មួយ(ដូចមានអត្ថ បទជូនភ្ជាប់ជាមួយ)ឆ្លើយតបនឹងលោក ឆាលស៍ សាទីអាហ្គូ (Charles Santiago) សមាជិកសភានៃប្រទេសម៉ាឡេស៊ី និង ជាប្រធានសភាអាស៊ានផ្នែកសិទ្ធិមនុស្ស ដែលបានចេញសេចក្ដីថ្លែងការណ៍ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ អំពីសភាព ការណ៍នៅកម្ពុជាថ្មីៗនេះ ដែលបាន រំលោភយ៉ាងល្ងិតល្ងង់ដោយចេតនា ចំពោះមាត្រា២ នៃធម្មនុញ្ញអាស៊ាន ដែលបានចែងថា “ការមិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមា ជិកអាស៊ាន” ។
សេចក្ដីថ្លែងការណ៍ក៏មានខ្លឹមសារ ប្រហាក់ប្រហែលគ្នានឹងលិខិតទាំងពីរខាង លើដែរ តែបានគូសបញ្ជាក់បន្ថែមថា៖
-អ្នកនាំពាក្យក្រសួងការបរទេស និង សហប្រតិបត្ដិការអន្ដរជាតិ នៃព្រះរាជា ណាចក្រកម្ពុជាសូមរំលឹកលោក ឆាលស៍ សានទីអាហ្គូ សមាជិកសភានៃ ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ត្រូវគោរពឱ្យបានពេញលេញនូវគោល ការណ៍ដ៏ពិសិដ្ឋនៃមាត្រា២របស់ធម្មនុញ្ញ អាស៊ានខាងលើនេះ ។
ម្យ៉ាងទៀតអ្នកនាំពាក្យក្រសួងការ បរទេស និងសហប្រតិបត្ដិការអន្ដរជាតិ នៃព្រះរាជាណាចក្រកម្ពុជាក៏បានរំលឹក លោក ឆាលស៍ សាន់ទីអាហ្គូថា ក្នុងឆ្នាំ ២០១២ អំឡុងពេលកម្ពុជាធ្វើជាប្រធាន អាស៊ាន តាមការខិតខំរបស់កម្ពុជា ប្រមុខដឹកនាំអាស៊ានបានអនុម័តជា ឯកច្ឆ័ន្ទនូវសេចក្ដីប្រកាសសិទ្ធិមនុស្ស អាស៊ាន និងសេចក្ដីថ្លែងការណ៍ភ្នំពេញ អំពីការអនុម័តសេចក្ដីប្រកាសសិទ្ធិ មនុស្សអាស៊ាន (AHRD) ដែលសព្វ ថ្ងៃនេះ គណៈកម្មការអន្ដររាជរដ្ឋាភិបាល អាស៊ានស្ដីពីសិទ្ធិមនុស្ស(AICHR)កំពុង ធ្វើការយ៉ាងសកម្មជាបន្ដបន្ទាប់ដើម្បី ជំរុញ និងការពារសិទ្ធិមនុស្សក្នុងប្រទេស ជាសមាជិកអាស៊ាន ៕