ខេត្ដកណ្ដាល៖ យុវជនម្នាក់បាន ស្ពាយឧបករណ៍ឆក់ត្រីនៅក្នុងបឹង ប៉ុន្ដែ ភ្លាត់ស្នៀតត្រូវឆក់ខ្លួនឯងស្លាប់យ៉ាងអា ណោចអាធ័ម កាលពីវេលាម៉ោង៦និង ៣០នាទីល្ងាច ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅត្រង់ចំណុចក្បាលកប៉ាល់បឹងវាល សំណាប ស្ថិតក្នុងភូមិព្រែកតាអុងទី៣ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្ដ កណ្ដាល ។
មន្ដ្រីនគរបាលស្រុកល្វាឯមបានឱ្យ ដឹងថា យុវជនរងគ្រោះឈ្មោះ ហុក សុខ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ប្រកបមុខ របរនេសាទត្រី មានទីលំនៅក្នុងភូមិ ព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ។
ប្រភពដដែលបានបន្ដថា នៅមុន ពេលកើតហេតុជនរងគ្រោះបានស្ពាយ ឧបករណ៍ទៅឆក់ត្រីនៅក្នុងបឹងជាមួយ ប្អូនបង្កើតឈ្មោះ ហុក មករា ភេទប្រុស អាយុ១២ឆ្នាំ ។ ពេលទៅជនរងគ្រោះបាន ជិះទូកឆក់ត្រី ប៉ុន្ដែខណៈនោះច្រវាបាន ធ្លាក់ចូលទៅក្នុងទឹកហើយជនរងគ្រោះ បានចុះទៅយកទើបបណ្ដាលឱ្យឆក់ស្លាប់ គ្រាដែលប្អូនប្រុសមិនហ៊ានចូលទៅជួយ ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបាន ក្រុមគ្រួសារនាំយកទៅធ្វើបុណ្យនៅឯ គេហដ្ឋានតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ