នាយករដ្ឋមន្ត្រីអីស្រាអេល លោក Benjamin Netanyahu បានប្រកាសថា ប្រទេសនេះនឹង ត្រៀមលក្ខណវាយប្រហារទៅលើប្រទេសអីរ៉ង នៅក្នុងពេលដែល ទឹកដីអីស្រាអែល កំពុងតែរងការគំរាមកំហែង ។
សារព័ត៌មាន AFP បាផសាយថា នៅក្នុងសន្និសីទ្ធកាសែតនាថ្ងៃទី១២ខែធ្នូ ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រី ណេតានយ៉ាងហូ ត្រូវបានអ្នកសារព័ត៌មានសួរថា «បន្ទាត់ក្រហម»ដែលអីស្រាអែលបានកំណត់ ដើម្បីបើកការវាយប្រហារអីរ៉ង លោកបញ្ជាក់ថា «បន្ទាត់ក្រហមគឺជាការស្លាប់រស របស់យើងខ្ញុំ »។លោកបន្តទៀតថា យើងនឹងធ្វើនៅអ្វីចាប់បាច់បំផុតដើម្បីការពារអីស្រាអែល ប្រឆាំង និងអីរ៉ង ដែលមានបំណងបំផ្លាញ ទឹកដីអីស្រាអែល ។
លោក ណេតាន់យ៉ាហូ ប្រមានទៀតថា«យើងខ្ញុំនឹងប្រើគ្រប់មធ្យោបាយ ដើម្បីការពារខ្លួន ហើយអីរ៉ង គឺជាគ្រោះថ្នាក់បំផុតរបស់អីស្រាអែល ។ លោកណេតានយ៉ាហូ បាណបញ្ជាក់ថា អីស្រាអែល គឺជាប្រទេសតែមួយគត់ ដែលមានកម្លាំងទាហាន ប្រឈមមុខដោយផ្ទល់ជាមួយអីរ៉ង ដោយប្រទេសទាំងពីរបានចូលរួមនៅក្នុងសង្គ្រាមប្រទេសស៊ីរី ។នៅក្នុងទឹកដីស៊ីរី អីរ៉ង បានគាំទ្ររដ្ឋាភិបាលលោកអាលអាសាដ វាយប្រហារទៅលើ ក្រុមប្រឆាំង។
នាយករដ្ឋមន្ត្រី ណេតានយ៉ាហូ បានបញ្ចាក់ថា សកម្មភាព ឌឺដងរបស់អីរ៉ង នៅក្នុងតំបន់ និងប្រឆាំងទៅលើសកម្មភាព របស់អីស្រាអែល នៅក្នុងការ វាយប្រហារ ទៅលើ ក្រុមអិស្លាមជ្រុលនិយម ។ ចំណុចទាំងនោះ បានជួយដល់ ប្រទេសអារ៉ាបដែលមានកំនុំជាមួយ អីរ៉ង កាន់តែជិតស្និតជាមួយអីស្រាអែល។
ពាក់ព័ន្ធនិងទំនាក់ទំនងជាមួយបណ្តាប្រទេសអារ៉ាប នាយករដ្ឋមន្ត្រី អីស្រាអែល បានបញ្ចាក់ថា « បណ្តាប្រទេសអារ៉ាប គឺជាដៃគូ មិនអាច ខ្វះបានរបស់អីស្រាអែល នៅក្នុងសង្គ្រាម ប្រឆាំងនិង ក្រុមភេរវកម្មនិយម៕ សាធី
នាយករដ្ឋមន្ត្រីអុីស្រាអែល៖ នឹងវាយប្រហារអុីរ៉ង់ដើម្បីភាពស្ថិតស្ថេររបស់អុីស្រាអែល
...