លោក អូស្មាន ហាស្សាន់៖ ស្នើឲ្យអគ្គលេខាធិការអង្គការOIC បញ្ចូលកម្ពុជាជា សមាជិកអ្នកអង្កេតការណ៍ នៅឆ្នាំ២០១៩នេះ

ចែករំលែក៖

ក្រុងម៉ាក្កះ៖ លោក អូស្មាន ហាស្សាន់ បានស្នើឲ្យអគ្គលេខាធិ ការអង្គការOIC បញ្ចូលកម្ពុជា ជាសមាជិកអ្នកអង្កេតការណ៍ នៅឆ្នាំ២០១៩នេះ លោកបានស្នើបែបនេះ ខណៈលោកចូលជួបពិភាក្សាការងារ ជាមួយ លោក យូសូហ្វ អាល់អូស្សៃមិន អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការឥស្លាមOIC កាលពីរសៀលថ្ងៃពុធ៥កើត ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី១២ ធ្នូ ឆ្នាំ២០១៨ នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាបីសាអូីត ។ ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមប្រជុំ សន្និសីទអន្តរជាតិស្តីអំពី សាមគ្គីភាពឥស្លាម ។

លោក​អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសក កម្មពិសេស បានបញ្ជាក់ថា៖ កម្ពុជាបច្ចុប្បន្នកំពុងមានការ អភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច យ៉ាងខ្លាំង ដូច្នេះលោកសូមស្នើឲ្យOIC សម្របសម្រួល នូវការសម្រេចបានការដាក់បញ្ចូលកម្ពុជា ទៅជាសមាជិកអ្នកសង្កេតការណ៍របស់អង្គការនេះ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២-៣ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។

លោក យូសូហ្វ អាល់អូស្សៃមិន អគ្គលេខាធិការអង្គការ OIC បានជម្រាបពី ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ដែលមានលក្ខណៈសម្បត្តិល្អឥតខ្ចោះ ក្នុងភាពជាសមាជិកសង្កេតការណ៍។ ក្នុងករណីនេះ លោកនឹងដើរតួនាទី ក្នុងការសម្របសម្រួលអោយបញ្ចូលប្រធានបទនេះទៅកាន់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៅឆ្នាំ២០១៩នេះ ព្រមទាំងនៅតែរក្សាជានិច្ចនូវគោលជំហរគាំទ្រ បេក្ខភាពកម្ពុជា ។

សូមបញ្ជាក់ថា ៖ OIC ជាអង្គការធំទី២ បន្ទាប់ពីអង្គការ សហប្រជាជាតិ ដែលមានសមាជិក ជាប្រទេសឥស្លាម ៥៧ប្រទេសគាំទ្រ ។

អារ៉ាប៊ីសាអ៊ូឌីត គឺជាទីកំណើតនៃសាសនាឥស្លាម និងតំបន់ទីសក្ការៈដ៏ពិសិដ្ឋ ជាទីគោរពរបស់ឥស្លាមទូទាំងពិភពលោក ដែលជារដ្ឋ ដែលមានតំបន់ដីធំបំផុតនៅអាស៊ីខាងលិច គ្របដណ្តប់តំបន់ធំទូលាយ នៃឧបទ្វីបអារ៉ាប់ ហើយជាប្រទេសធំជាងគេទីពីរនៅពិភពអារ៉ាប់បន្ទាប់ពីអាល់ហ្សេរី មានព្រំដែនជាប់នឹងប្រទេសហ្សកដានីគុយវ៉ែត កាតា បារ៉ែន សហព័ន្ធ​អារ៉ាប់រួម អូម៉ាន និងយេម៉ែន ហើយមានព្រំដែនជាប់នឹងសមុទ្រ​​ក្រហមនៅខាងលិច និងឈូងសមុទ្រពែក្សនៅខាងកើត ដែលមានផ្ទៃដីប្រមាណ ២២៥០០០០គ.ម២ និងមានប្រជាជនប្រមាណជាង៣២ លាននាក់៕ ដោយ៖ សំរិត

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print