ករណីរថភ្លើងបុកគ្នានៅទួរគី អ្នកស្លាប់កើន៩នាក់ រីឯអ្នករងរបួស​៨៩នាក់

ចែករំលែក៖

ករណីរថភ្លើងបុកគ្នានៅទួរគី​ អ្នកស្លាប់បានកើនដល់៩នាក់ និងអ្នករងរបួសកើនដល់​៨៩នាក់ ។ នេះបើតាមប្រភពពីមន្ត្រី​នៅក្នុងតំបន់ ។

លោករដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនទួរគី Cahit Turhan បញ្ជាក់ថា ជនរងគ្រោះ៣នាក់ស្លាប់នៅកន្លែងកើតហេតុ ខណៈ៦នាក់ផ្សេងទៀតបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ ហើយក្នុងចំណោមនោះ មានពលរដ្ឋអាល្លឺម៉ង់ផងដែរ ។​ រីឯអ្នករបួស៣៤នាក់ ក្នុងចំណោមអ្នករងរបួសទាំងអស់ បាននិងកំពុងព្យាបាល ។

មន្រ្តីក្នុងតំបន់និយាយថា នេះជាគ្រោះថ្នាក់រថភ្លើង​ដ៏អាក្រក់បំផុត​មិនធ្លាប់កើតមាននៅក្នុងប្រទេសនេះ បន្ទាប់ពីកាលពី៦ខែកន្លង មានឧបទ្ទវហេតុនេះកើតឡើងម្តងដែរ​នៅភាគពាយព្យទួរគី ស្លាប់២៤នាក់ ។

រថភ្លើងល្បឿនលឿនដែលជួបគ្រោះថ្នាក់កាលពីថ្ងៃទី១៣ ខែធ្នូ មានអ្នកដំណើរសរុប២០៦នាក់ ធ្វើដំណើរពីស្ថានីយទីក្រុង Ankara ឆ្ពោះទៅកាន់ខេត្តកណ្តាលប្រទេស នៃខេត្ត Honya ក៏ស្រាប់តែបុកជាមួយរថភ្លើង​មួយខ្សែទៀត នៅជិតផ្លូវឆ្លងកាត់តែម្តង ។

រដ្ឋាភិបាលទួរគីបានចាប់ខ្លួនមនុស្ស៣នាក់ពាក់ព័ន្ធករណីគ្រោះថ្នាក់នេះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print