ភ្នំពេញ៖ បុរសម្នាក់បានរត់គេចខ្លួនបាត់ស្រមោលបន្ទាប់ពីបើករថយន្តមួយគ្រឿងថយក្រោយដោយខ្វះការប្រុងប្រយ័ត្នបានទៅប៉ះរថយន្ត២គ្រឿងផ្សេងទៀតបណ្តាលអោយរងការខូចខាត តែសំណាងល្អមិនបង្កអោយមានអ្នករងរបួស កើតមានឡើងកាលពី ថ្ងៃច័ន្ទ ១០កើត ខែមិគសិរ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ០៦ និង ៣០ នាទី ត្រង់ចំណុចមុខមន្ទីរបក្សខណ្ឌព្រែកព្នៅ (មន្ទីរបក្សចាស់ ) លើផ្លូវជាតិលេខ៥ ភូមិឌួង សង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ។
តាមសមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមួគ្រឿង HINO ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ3C-0304ធ្វើដំណើរលើផ្លូវបេតុង ( ថយក្រោយ ) ក្នុងទិសដៅពីលិចទៅកើត ចំណែកអ្នកបើកមិនត្រូវបានស្គាល់ឈ្មោះក្រោយបង្កហេតុបានរត់គេចខ្លួនបាត់ស្រមោលតែម្តងខណៈដែលកំពុងថយរថយន្តទៅបុកជាមួយរថយន្តមួយគ្រឿងម៉ាក HYUNDAIពណ៌សពាក់ស្លាកលេខភ្នំពេញ3C-5847ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងបើកបរដោឈ្មោះ ជិនសុភីភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរស្នាក់នៅភូមិពង្រ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងហើយរថយន្ត HYUNDAIពណ៌សបានជ្រុលចង្កូតទៅប៉ះរថយន្តមួយគ្រឿងទៀតម៉ាក KAMAZ ពណ៌បៃតងចាស់ពាក់ស្លាកលេខ ភ្នំពេញ 3C-7759 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះប៉ូនមិនា ភេទប្រុសអាយុ៣០ឆ្នាំស្នាក់នៅភូមិទ្រាសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញ ។
សមត្ថកិច្ចបន្តថា សំណាងហើយក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបណ្តាលអោយមានអ្នកណាម្នាក់រងរបួសឬបាត់បង់ជីវិតដោយគ្រាន់តែរងការខូចខាតរថយន្តតែប៉ុណ្ណោះ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះបណ្តាលមកពីខាងរថយន្តHINOបើកថយក្រោយខ្វះការប្រុងប្រយ័ត្នទើបបង្កគ្រោះថ្នាក់យ៉ាងដូចនេះ។
ក្រោយពេលកើតហេតុ កម្លាំងការិយាល័យចរាចណ៍ផ្លូវគោកធ្វើការវាស់វែងយករថយន្តបង្កនិងរថយន្តរងគ្រោះទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ធឿនព្រែកជ័យ