រដ្ឋាភិបាលជប៉ុន បានប្រកាសលម្អិតពីគម្រោង៥ឆ្នាំ មានទឹកប្រាក់ដល់ទៅ២៥០ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍន៍សព្វាវុធដើម្បីការពារជាតិ ទប់ស្កាត់ការគំរាមកំហែងពីកូរ៉េខាងជើង និងចិន ។
សរព័ត៌មាន Express បានផ្សាយថា នេះជាលើកទី១ចាប់តាំងពិសង្គ្រាមលោកលើកទីពីរ ជប៉ុនបានខិតខំ អភិវឌ្ឍន៍សព្វាវុធ ឲ្យកាន់តែទំនើប ។ ក្នុងនោះមានការ ជួសជុលឡើងវិញនូវនាវាផ្ទុកយន្តហោះដើម្បីប្រឆាំងនឹងការគំរាមកំហែងពីចិន និងរុស្ស៊ី ។ តាមគម្រោងរដ្ឋាភិបាលទីក្រុងតូក្យូ នឹងទិញ យន្តហោះចម្បាំង១០០គ្រឿង ប្រភេទទំនើបបំផុតរបស់អាមេរិក គឺយន្តហោះ F-35 ។
តាមការអនុម័ត លើមូលនិធិការពារជាតិ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ដែលមានរយៈពេល៥ឆ្នាំ រហូតដល់ឆ្នាំ២០២៤ ជប៉ុន និងចំណាយប្រាក់ច្រើនបំផុតមិនធ្លាប់មាន សម្រាប់វិស័យការពារជាតិ ។ តាមគម្រោង ជប៉ុន នឹងទិញនាវាផ្ទុកយន្តហោះពីរគ្រឿងដែលអាចផ្ទុក យន្តហោះចម្បាំងសម្រាប់ការពារនៅដែនសមុទ្រប្រទេសនេះ។
ប្រធានការិយាល័យ គណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានប្រកាសថា « ក្នុងបរិយាកាសសន្តិសុខផ្លាស់ប្តូរយ៉ាងខ្លាំងនៅទូទាំងប្រទេសជប៉ុន រដ្ឋាភិបាល និងខឹតខំ ពង្រឹងសព្វាវុធដើម្បីការពារពលរដ្ឋ ៕