ខេត្តកំពង់ឆ្នាំង ៖ លោកស្រីអភិបាលរងខេត្តប៉ៃលិនម្នាក់បានស្លាប់នៅពេលបញ្ជូនមកមន្ទីរពេទ្យប្អែកខេត្តកំពង់ឆ្នាំង និង លោកស្រីអភិបាលរងខេត្តបន្ទាយមានជ័យម្នាក់បានរងរបួសធ្ងន់ បុរសអ្នកបើកបរម្នាក់បានរងរបួសធ្ងន់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្ករឡើងដោយរថយន្តបីគ្រឿងបុកគ្នា ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៤ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅនៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ លេខ១០៣និង១០៥ស្ថិតភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះនៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ១. ឈ្មោះ សោ មុន្នីរ័ត្ន ភេទស្រី អាយុ៥៦ឆ្នាំ ជាអភិបាលរងខេត្តប៉ៃលិន (ស្លាប់)២. ឈ្មោះ ម៉ុក ណាឌី ស្រី អាយុ៤៩ឆ្នំា អភិបាលរងខេត្តបន្ទាយមានជ័យ (រងរបួសធ្ងន់)និង ៣.កូនប្រុស អភិបាលរងខេត្តប៉ៃលិន រងរបួសធ្ងន់ ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត ឡិចស៊ិស១ពណ៌ស១គ្រឿង ពាក់ស្លាកលេខភ្នំពេញ២T-៨៩៧១ ជិះគ្នា៣នាក់ លោកស្រីអភិបាលរងខេត្តប៉ៃលិន និង លោកស្រីអភិបាលរងខេត្តមន្ទាយមានជ័យ និងអ្នកបើកបរ បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត នៅពេលមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុក និងរថយន្តសាំយ៉ុង១គ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ២AP-១៣៤៥ បើកបរក្នុងទិសដៅច្រាស់គ្នា បន្ទាប់ពីបុករថយន្តសាំយ៉ុងរួច រថយន្តលិចសិស បានជ្រុលទៅបុករថយន្តហិនដាយ ពណ៌ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ១៣៤៥ បើកបរក្នុងទិសដៅច្រាស់គ្នា បន្ទាប់ពីបុករថយន្តសាំយ៉ុងរួច រថយន្តលិចសិស បានជ្រុលទៅបុករថយន្តហិនដាយ ពណ៌ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ៣C-៦៩៩៧ ធ្វើអោយរថយន្តទាំង៣គ្រឿងប៉ើងខ្ទាតទៅម្ខាងផ្លូវរៀងៗខ្លួន បណ្តាលអ្នកធ្វើដំណើរនៅក្នុងរថយន្តលិចសិសស្លាប់ម្នាក់ និង របួសធ្ងន់២នាក់ ។
ក្រោយពេលកើតហេតុភ្លាមៗជនរងគ្រោះត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយសារស្ថានភាពធ្ងន់ធ្ងរ លោកស្រី ឈ្មោះ សោម មុន្នីរ័ត្ន ជាអភិបាលរងខេត្តប៉ៃលិន បានស្លាប់មុនពេលដល់មន្ទីរពេទ្យ ។ ចំណែកលោកស្រី អភិបាលរងខេត្តបន្ទាយមានជ័យនិង កូនប្រុសលោកអភិបាលរងខេត្តប៉ៃលិនរងរបួសធ្ងន់ កំពុងសង្រ្គោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។ ចំពោះមធ្យោបាយបង្ករ ទាំង៣ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ៕ ចន្ថា