ខេត្តត្បូងឃ្មុំ ៖ បញ្ហាសន្តិសុខ ការចរាចរថ្នាំញៀន ជាភារកិច្ចនិងជាតួនាទីរបស់សមត្ថកិច្ចដែនដីខ្លួនគ្រប់គ្រង ត្រូវ តែបង្ក្រាប ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្តាប់ ភាពសុខសាន្ត ជូនដំណេកប្រជាពលរដ្ឋ ស្របតាមទិស ស្លោករាជរដ្ឋាភិបាលលើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ។
ជាក់ស្តែងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នាវេលាម៉ោង១២និង២០នាទី កម្លាំងជំនាញផែនប្រឆាំងបទល្មើស គ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំបានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយខុសច្បាប់នៅ ចំណុចភូមិដងកាំបិត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយកម្លាំងឃាត់ខ្លួនជនសង្ស័យបាន១នាក់ ។
នគរបាលឲ្យដឹងថា ជនសង្ស័យរូបនេះ ឈ្មោះ ហាំម៉ាត់ សូកូត ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ រស់នៅភូមិដងកាំបិត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយដកហូតបានថ្នាំញៀនមួយ កញ្ចប់តូច ។
ជនសង្ស័យ ត្រូវបាននាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមនិតិវិធី ៕ ដោយ ៖ វណ្ណៈ