មហាសេដ្ឋី​ពិភពលោកៈ​បរិច្ចាគ​ដល់​សង្គម​ក៏​ដូច​ជា​ទុក​ឱ្យ​កូនចៅ

ចែករំលែក៖

“​ប្រសិនបើ​កូន​ខ្ញុំ​ពូកែ​ជាង​ខ្ញុំ​ប្រាក់​ ទាំងនោះ​មិន​ត្រូវការ​ទុក​ឱ្យ​ពួក​គេ​ឡើយ​ ពួក​គេ​អាច​រកបាន​ច្រើន​ជាង​នេះ​ហើយ​ ប្រសិនបើ​ពួក​គេ​ទន់ខ្សោយ​ប្រាក់​ទាំងនោះ​ អាច​បំផ្លាញ​ពួក​គេ​ទៅ​វិញ​ទេ​”​។​

zuckerberg-1940x1164

​កាលពី​៥​ឆ្នាំ​មុន​លោក​ Mark​ Zuckerberg​ (​អ្នក​បង្កើត​ហ្វេ​ស​បុក​)​ មាន​បំណង​បរិច្ចាគ​ប្រាក់​ទាំងអស់​តាម​ រយៈ​ការ​ចុះ​កិច្ចព្រមព្រៀង​ Giving​ Pledge​ (​សន្យា​បរិច្ចាគ​)​ ដែល​ជា​គំនិត​ ផ្ដួចផ្ដើម​របស់​មហាសេដ្ឋី​ Warren​ Buffett​ សហការ​ជាមួយ​មហាសេដ្ឋី​ Bill​ និង​ Melinda​ Gates​ ដើម្បី​អំពាវ​ នាវ​ដល់​បណ្ដា​សេដ្ឋី​ដទៃ​ទៀត​ឱ្យ​បរិច្ចាគ​ ប្រាក់​ពា់​កណ្ដាល​សម្រាប់​មនុស្សធម៌​ ។​

​សារព័ត៌មាន​ CNN​ បាន​ផ្សាយ​ថា​ មក​ទល់​ពេល​នេះ​គូ​ស្វាមីភរិយា​ជាង​១៣០​ គូ​មក​ពី​១៤​ប្រទេស​ជុំវិញ​ពិភពលោក​ បាន​ចូលរួម​បរិច្ចាគ​ក្នុង​កម្មវិធី​ព្រមព្រៀង​ Giving​ Pledge​ ។​ កម្មវិធី​នេះ​មិន​មាន​ ជា​កិច្ចព្រមព្រៀង​ជា​លក្ខណៈ​បង្ខំ​តាម​ផ្លូវច្បាប់​នោះ​ឡើយ​គឺជា​សកម្មភាព​មនុស្សធម៌​ ។​ ភាគច្រើន​អ្នក​មាននៅ​អា​មេ​រិ​ក​ ដូច​ជា​អគ្គនាយក​ក្រុមហ៊ុន​ Larry​ Elli​ -son​ មានទ្រព្យ​សម្បត្ដិ​សរុប​៥៤,៣​ពាន់​ លាន​ដុល្លារ​,​ មហាសេដ្ឋី​ Michael​ Bloomberg​ មានទ្រព្យ​សម្បត្ដិ​៣៥,៥​ ពាន់​លាន​ដុល្លារ​សុទ្ធសឹងតែ​បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​ខាងលើ​ដ​ម្បី​ផ្ដា​ល់​ជំនួយ​។​

​កាលពី​ខែឧសភា​កន្លង​មក​មហាសេដ្ឋី​ ហុងកុង​លោក​ Yu​ Pang​ Lin​ បាន​ទទួល​ មរណភាព​ក្នុង​ជន្មាយុ​៩៣​ឆ្នាំ​ដោយ​ទុក​ បណ្ដាំមរតក​បរិច្ចាគ​ប្រាក់​ទាំងអស់​ឱ្យទៅ​ សកម្មភាព​មនុស្សធម៌​។​ ការ​ប្រកាស​ក៏​ មិន​ខុស​គ្នា​ដែរ​“​ប្រសិនបើ​កូនៗ​ខ្ញុំ​ពូកែ​ ជាង​ខ្ញុំ​ប្រាក់​ទាំងនោះ​មិន​ចាំបាច់​ទុក​ឱ្យ​ កូនៗ​នោះ​ឡើយ​ហើយ​ប្រសិនបើ​ពួក​គេ​ ទន់ខ្សោយ​ប្រាក់​ទាំងនោះ​អាច​បំផ្លាញ​ពួក​គេ​ទៅ​វិញ​”​។​

​ទ្រព្យសម្បត្ដិ​ដែល​ទុក​ឱ្យ​កូន​គឺ​ចំណេះវិជ្ជា​និង​សម្ថ​ភាព​បទ​ពិសោធ​តាម​រយៈ​ការ​រៀនសូត្រ​និង​ធ្វើ​ការងារ​ ។​ ទាំងនោះ​ ហើយ​ពួក​គេ​អាច​រក​ប្រាក់​បាន​ច្រើន​ជាង​ខ្ញុំ​ទៅ​ទៀត​ក្នុង​ពេល​អនាគត​ហើយ​ពួក​គេ​ក៏​ធ្វើ​ដូច្នេះ​ដែរ៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print