នាវាវៀតណាមឆាបឆេះនៅសមុទ្រកោះហុងកុង

ចែករំលែក៖

យ៉ាងហោចណាស់ ក៏មានមនុស្សម្នាក់ស្លាប់ និងរបួសជាច្រើននាក់ ក្រោយនាវាដឹកប្រេង ចុះបញ្ជីនៅក្នុងប្រទេសវៀតណាម បានឆាបឆេះនៅតំបន់សមុទ្រ កោះ Lamma នៃកោះហុងកុង ប្រទេសចិន ។

នាវាខាងលើមានឈ្មោះថា Aulac Fortune ដឹកប្រេង និងសារធាតុគីមី បានចុះបញ្ជីនៅវៀតណាម បានឆេះនៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ។ តំបន់ដែលនាវាឆេះមានចម្ងាយពីកោះតែជាង១គីឡូម៉ែត្រប៉ុណ្ណោះ។

កម្លាំងជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុ ភ្លាមៗ ជួយសង្គ្រោះបាននាវិក២១នាក់ ដែលបានលោតចូលសមុទ្រ គេចពីការឆាបឆេះ ។ នៅពេលជួបគ្រោះថ្នាក់នាវាដឹកប្រេង មាននាវិកដល់ទៅ២៥នាក់ ។ អ្នកនាំពាក្យស្នងការប៉ូលិស ក្នុងតំបន់បានឲ្យដឹងថា មានសំឡេងផ្ទុះខ្លាំង ហើយនាវិកបានលោតចូលទឹកតែម្តង ។

នៅមុនហេតុការណ៍គ្រោះថ្នាក់កើតឡើង នាវា Aulac Fortune បានចូលចតនៅកំពង់ផែ ខេត្តក្វាងទុង ប្រទេសចិន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print