ភ្នំពេញ៖បុរសម្នាក់ត្រូវបានរថយន្តបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈកំពុងជិះម៉ូតូបត់ឆ្លងផ្លូវ។
ហេតុការគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយមនុស្សស្លាប់នេះបានកើតមានឡើងកាលពី ថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ខែមករាឆ្នាំ២០១៩ វេលាម៉ោង ០២និង ០០នាទីត្រង់ចំណុចមុខក្លោងទ្វារវត្តចន័្ទបុរីវង្សលើផ្លូវជាតិលេខ៥ ស្ថិតនៅភូមិគ្រួស សង្កាត់សំរោងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមសាក្សីដែលបានឃើញហេតុការណ៍នៅកន្លែងកើតហេតុបានពោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសវ័យចំណាស់ម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា គុប ពណ៌ទឹកប៊ិច ពាក់ស្លាកលេខកណ្តាល1A-9719ធ្វើដំណើរលើផ្លូវជាតិលេខ៥ក្នុងទិសដៅកើតទៅលិច (បត់ឆ្លងផ្លូវ )ត្រូវរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ3E-0678ធ្វើដំណើរលើផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូងបើកបរ ដោយឈ្មោះ សរ អ៊ូរ ភេទប្រុសអាយុ២១ឆ្នាំស្នាក់នៅផ្ទះលេខ១១០ភូមិពាន់វត្តឃុំប្រាសាទស្រុកកំពង់ត្របែកខេត្តព្រៃវែង(ឃាត់ខ្លួន )បានភ្លាមៗ។
សាក្សីដដែលបន្តថា ជនរងគ្រោះដែលបានស្លាប់
នៅកន្លែងកើតហតុមានឈ្មោះ ទូច ព្រឹម ភេទប្រុស អាយុ៧៥ឆ្នាំស្នាក់នៅភូមិបាសិទ្ធិ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល(ស្លាប់)នៅកន្លែងកើតហេតុ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលឲ្យមនុស្សស្លាប់១នាក់ខូចខាតរថយន្ត១គ្រឿង នឹងម៉ូតូខូចខាតស្ទើរទាំងស្រុង១គ្រឿង។
ក្រោយពេលកើតហេតុរថយន្តនិហម៉ូតូត្រូវបានកម្លាំងនគរបាលមូលដ្ឋានប្រគល់អោយការិយា ល័យនគរបាលចរាចរណ៍ផ្លូវគោកចាត់ការបន្ត ៕ធឿនព្រែកជ័យ