សមត្ថកិច្ចខណ្ឌសែនសុខបង្ក្រាបវង់ល្បែង ដុះស្លែ នៅសង្កាត់ភ្នំពេញថ្មី

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ លោក ម៉ក់ ហុង អធិការខណ្ឌសែនសុខបានបញ្ជាកម្លាំងចម្រុះចុះបង្ក្រាប ទីតាំងជល់មាន់នៅភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

cab3

បើតាមប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើ បានលួចបង្ហើបប្រាប់ ឱ្យដឹងថាទីតាំង ជល់មាន់ខាងលើ បានបង្កើតឡើងនៅក្នុងភូមិដំណាក់ ជាយូរមកហើយ តែអជ្ញាធរខណ្ឌហាក់ដូចជាមិនសូវអើពើនិងបង្ក្រាបឡើយ ។

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបខាងលើ សមត្ថកិច្ចចាប់ឃាត់បានមនុស្ស០២នាក់ បានមាន់ជល់ជាច្រើនក្បាល ម៉ូតូ១៩គ្រឿង ចំណែកមេបនល្បែងមិនត្រូវបានឃាត់ខ្លួននោះទេ សង្ស័យតែជើងវែង ជាងកម្លាំងចុះទៅបង្ក្រាបហើយ បានរត់លឿនជាងសមត្ថកិច្ចបែបនេះ  ។ បន្ទាប់ពីដកហូតបានសម្ភារៈទាំងនោះបានដឹកយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ ។

ប្រជាពលរដ្ឋដឹងរឿងហេតុការណ៍ខាងលើ បានលើកឡើងថា ប្រតិបត្តិការបង្ក្រាបល្បែងសុីសងក្នុងមូលដ្ឋាន សព្វថ្ងៃហាក់បីដូចជាស្តួចស្តើង មិនស័ក្តសមទៅនឹងទំហំ នៃការរីកដុះដាល នេះគ្រាន់តែអាជ្ញាធរបង្ក្រាបល្បែងជល់មាន់តែមួយកន្លែង ហើយនៅមានល្បែងជាច្រើនកន្លែង
ទៀត ពិសេសមេកត់កន្ទុយលេខព្រោងព្រាតនៅតាមផ្សារទីប្រជុំជនជាដើម ។

វង់បនល្បែងសុីសងរីកដុះដាលដូចផ្សិតកាន់តែច្រើនឡើងទ្វេរដង មាននៅក្នុងទឹកដីខណ្ឌសែនសុខ តែបើការបង្ក្រាបវិញហាក់បីដូចជាស្តួចស្តើងដូចជាមេឆ្នោត ហាងកាហ្វេភ្នាល់ប្រដាល់ ជល់មាន់ បៀ អាប៉ោង ។ល។ បើមេកន្ទុយវិញ ហ៊ានតែចាប់បង្ក្រាបមួយកន្លែងកើតឡើងវិញបួន ។ ការបង្ក្រាបរបស់សមត្ថកិច្ច របស់អាជ្ញាធរ បែបសោះអង្គើយ ប្រៀបដូចជាត្រូវថ្នាំសណ្តំរបស់ម្ចាស់ទីតាំងល្បែងអញ្ចឹង ៕

cab5

cab4

cab2

cab1

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print