អាវុធហត្ថខេត្តបាត់ដំបងចាប់ខ្លួនប្រធានអង្គការការបរិស្ថាន ដែលក្លែងខ្លួនជាយោធាពាក់ផ្កាយ២ ដើរឆបោកប្រាក់ពីប្រជាពលរដ្ឋ រឿងចូលធ្វើកងទ័ព

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ប្រធានអង្គការការពារបរិស្ថានម្នាក់ក្លែងខ្លួនបន្លំជាយោធាពាក់ផ្កាយ២បានរងការចាប់ខ្លួនពីកម្លាំងអាវុធហត្ថខេត្តបាត់ដំបងពីបទ ឆបោកប្រាក់ប្រជាពលរដ្ឋជាង១ម៉ឺន ដូល្លាដើម្បីរត់ការ ចូលកងទ័ព ។ ជនសង្ស័យនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ត្រូវបានចាប់បញ្ជូនទៅ កាន់តុលាការដើម្បី ចាត់ការ តាមផ្លូវច្បាប់។

បើតាមប្រភពព័ត៌មានពីមន្រ្តី អាវុធហត្ថខេត្តបាត់ដំបង  ប្រាប់ឱ្យដឹងថា ជនសង្ស័យឈ្មោះ ទេព ពេជ្រ ហៅទេព វិសាល ភេទ ប្រុស អាយុ៥៩ឆ្នាំ មុខរបរប្រធានអង្គការការពារបរិស្ថាន រស់នៅភូមិ ដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ឌំបង បានរងការចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅស្រុកសំឡូត ខេត្តបាត់ដំបង ។

អនុវត្តតាម បណ្តឹងរបស់ប្រជាពល រដ្ឋដែលជា ជនរង គ្រោះ៤នាក់ ពីបទឆបោកប្រាក់សរុប១០៦០០ដូល្លាជាថ្នូរត់ការចូលកងទ័ពប្រព្រឹត្តកាលពី អំឡុង ខែ មិថុនា ឆ្នាំ២០១៨ ស្ថិតនៅ ភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង។ ជនរងគ្រោះទាំង៤នាក់ រងការឆបោក ជនសង្ស័យមាន ឈ្មោះ១,គឹម​ហឿង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរ រស់នៅស្រុកថ្មគោល ខេត្តបាត់ដំបង ២, ឈីវ ប៊ុនឆៃ ភេទប្រុស​អាយុ៥៦ឆ្នាំ មុខរបរសំណង់ រស់នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ៣, ប្រាក់ សំអេន  ភេទប្រុស​អាយុ៥៥ឆ្នាំ ប្រកបមុខរបរ ធ្វើស្រែ រស់នៅក្រុងពោធិ៍សាត់ ខេត្តបាត់ដំបង និង៤,ប៉ា សូវៀត ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរ លក់ដូរ រស់នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា ជនសង្ស័យបានក្លែងលិខតឯកសារកងទ័ព ដើម្បី ធ្វើសកម្មភាពឆបោកប្រជាពលរដ្ឋមួយចំនួនថែមទៀត ជនសង្ស័យរូបនេះឆបោកចំពោះ ប្រជា ពលរដ្ឋមួយចំនួន មិនបាន យល់ដឹងនិងខ្វះការពិចារណា។

ជុំវិញករណីឆបោករត់ការចូលបំរើកងទ័ពសមត្ថកិច្ចក៏បានអំពាវនាវប្រជាពលរដ្ឋត្រូវមានការ ប្រុងប្រយ័ត្នរងគ្រោះបាត់បង់ថវិកាចំពោះជនខិលខូចដែលមានគំនិតមិនល្អ ប្រើកលល្បិចគ្រប់រូបភាព ដើម្បីរត់ការធ្វើការងារនេះការ ងារនោះរឺសមត្ថកិច្ចជាដើមនោះ ៕ សំ វិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print