ទីក្រុងព្យុងយ៉ាងបង្ហាញក្តីបារម្ភក្រោយ កូរ៉េខាងជើង បង្កើនការចំណាយសម្រាប់ការពារជាតិ

ចែករំលែក៖

ការបង្កើនប្រាក់ចំណាយសម្រាប់ការពារជាតិ របស់កូរ៉េខាងត្បូង ក៏ដូចជាគម្រោងធ្វើសមយុទ្ធ ដែលកូរ៉េខាងជើង បញ្ជាក់ថា ដើម្បីទប់ស្កាត់ក្រុមភេរវកម្ម ប៉ុន្តែបានធ្វើឲ្យកូរ៉េខាងជើង មានក្តីបារម្ភយ៉ាងខ្លាំង ក្នុងពេលដែលទីក្រុង ព្យុងយ៉ាង បានត្រៀមលក្ខណបោះបង់អាវុធដើម្បីដោះដូរសន្តិភាព និងការលុបទណ្ឌកម្មសេដ្ឋកិច្ច ។
នៅពេលនេះ​ទីក្រុងព្យុងយ៉ាងបានរិះគន់យ៉ាងខ្លាំងដល់ ទីក្រុងសេអ៊ូលដែលបានបង្កើនប្រាក់ចំណាយសម្រាប់ការពារជាតិ ទិញយន្តហោះចម្បាំងថ្មី​និងឡើងគម្រោងធ្វើសមយុទ្ធ ជាច្រើនផ្សេងទៀត។
សារព័ត៌មាន Rodong Sinmun ​របស់កូរ៉េខាងជើង បានផ្សាយនៅអត្ថបទវិភាគ​នាថ្ងៃទី​២៨ខែមករា ដោយអំពាវនាវដល់កូរ៉េខាងត្បូង ផ្អាករាល់សកម្មភាពធ្វើសមយុទ្ធ ដើម្បី​បញ្ចៀសផលប៉ះពាល់ និងបង្កើនបរិយាកាស​សន្តិភាព នៅក្នុងតំបន់។
នៅក្នុងអត្ថបទវិភាគបានលើកឡើងថា​« ពិបាកនៅក្នុងការមើលរំលង ពេលដែលកម្លាំងទាហានកូរ៉េខាងត្បូង ធ្វើសមយុទ្ធនៅដើមឆ្នាំ​២០១៩ ដោយមានការចូលរួមពីកម្លាំងទាហាននិងអាវុធជាច្រើន ។ទាំងនោះជាសកម្មភាពយោធា ដ៏គ្រោះថ្នាក់ ផ្ទុយទៅនឹងឆន្ទះផ្សះផ្សានាំមកនូវសន្តិភាព ស្ថេរភាព ដល់ពលរដ្ឋប្រទេសទាំងពីរ​»។
ចំណែកសារព័ត៌មាន​ Yonhap ​របស់កូរ៉េខាងត្បូងវិញបានផ្សាយថា​ សកម្មភាពធ្វើសមយុទ្ធ គឺដើម្បីប្រឆាំងភេរវកម្ម ហើយសមយុទ្ធនៅធ្វើនៅរដូវរងា នៅទូទាំងប្រទេស​។ទន្ទឹមនឹងនោះ សារព័ត៌មានកូរ៉េខាងត្បូង ក៏បានប្រឆាំងទៅនឹងការបង្កើនប្រាក់ចំណាយសម្រាប់ការពារជាតិ ក៏ដូចជាទិញយន្តហោះចម្បាំងបន្ថែម ផងដែរ​។
នៅថ្ងៃទី​២៨ខែមករានេះដែរ សារព័ត៌មាន​ The Korea Times ​បានដកស្រង់សម្តី មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង បានលើកឡើងថា អាមេរិក ចង់ឲ្យកូរ៉េខាងជើង ផ្តល់បញ្ជីឈ្មោះ ទីតាំងចំរើនសារធាតុអ៊ុយរ៉ានីញ៉ូម​ ដើម្បីដោះដូរ ការលុបទណ្ឌកម្ម ។ អាមេរិកចង់បានទីតាំង ខាងលើ ក៏ដូចជា ទីតាំង រក្សាអាវុធបរមាណូ នៅក្នុងជំនួបលើកទីពីរ ដែលត្រូវធ្វើឡើងនៅចុងខែកុម្ភៈខាងមុខ ៕ ម្លិះ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print