អាមេរិក កាណាដា បញ្ជូនយន្តហោះចម្បាំង ៥គ្រឿង ទៅដេញយន្តហោះទម្លាក់គ្រាប់រុស្ស៊ី ២គ្រឿងនៅអាមេរិកខាងជើង

ចែករំលែក៖

អាមេរិក និងកាណាដា​​បានបញ្ជូនយន្តហោះចម្បំាងដល់ទៅ​៥គ្រឿង​​​ បណ្តេញយន្តហោះទមា្លក់គ្រាប់រុស្ស៊ី​២គ្រឿងដែលហោះចូល​ដែនអាកាស តំបន់អាមេរិកខាងជើ​ ។ យន្តហោះពីរគ្រឿង ប្រភេទ​F-22 និង​CF-18 ​របស់អាមេរិកនិងកាណាដា បានប្រដេញយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្ររបស់រុស្ស៊ីពីរគ្រឿង ប្រភេទ​ Tu-160 Blackjack ​ដែលអាមេរិកចាត់ទុកថាជាយន្តហោះសម្រាប់ដាក់តាំងសារមន្ទីរ ​បានហោះហើរឆ្ពោះមកកាន់ដែនអាកាសនៅលើឆ្នេរសមុទ្រអាមេរិកខាងជើង ​។

អាមេរិក និងកាណាដា ក៏បានសម្រេចបញ្ជូនយន្តហោះចម្បាំងពីរគ្រឿងទៅស្ទាក់ បណ្តេញយន្តហោះរុស្ស៊ី ឲ្យងាកក្បាលចេញទៅកាន់តំបន់ ប៉ូលខាងជើងវិញ ។ សកម្មភាពបណ្តេញយន្តហោះរុស្ស៊ីកើតឡើងក្រោយពេលដែល​ទីបញ្ជាការ​ដែនអាកាស អាមេរិកខាងជើង​ NORAD ​បានប្រទះឃើញ ហើយបញ្ជូនយន្តហោះចម្បាំងពីរគ្រឿងទៅស្ទាក់ មុនពេលចូលដល់ដែនអាកាសរដ្ឋ​ Alaska ​អាមេរិក ។ យន្តហោះទម្លាក់គ្រាប់រុស្ស៊ី Tu-160 Blackjack ត្រូវបានផលិតឡើងសម្រាប់នាំគ្រាប់បែកបរមាណូទៅវាយប្រហារនៅក្នុងគោលដៅឆ្ងាយៗ។

ទីបញ្ជាការ​ NORAD ​ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ Terrence J O’Shaughnessy បានបញ្ជាក់ថា ទីបញ្ជាការរបស់លោក បានប្រើប្រាស់ប្រព័ន្ធរ៉ាដា ផ្កាយរណប និងយន្តហោះចម្បាំងដើម្បី ការពារដែនអាកាសរបស់ខ្លួន ក្នុងការត្រួតពិនិត្យយាមល្បានដែនអាកាស​តំបន់អាមេរិកខាងជើង និងកាណាដា ទប់ស្កាត់ការជ្រៀតជ្រែកចូលដែនអាកាសខុសច្បាប់ពីសត្រូវ​។

ដែនអាកាស តំបន់រដ្ឋអាឡាស្កា តែងតែ​កើតមាននៅការហោះហើរចូលដែនអាកាសនេះពីយន្តហោះចម្បាំងរុស្ស៊ី ដោយសារតែ ជាប់ព្រំដែនគ្នាជាមួយរុស្ស៊ី ។ កាលពីខែកញ្ញាកន្លងមក យន្តហោះចម្បាំងអាមេរិកពីរគ្រឿងក៏បានបញ្ជូនទៅ រារាំងយន្តហោះទម្លាក់គ្រាប់របស់រុស្ស៊ី ចេញពីតំបន់ ដែនអាកាសខាងលើផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print