ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៥កុម្ភៈ ២០១៩ អាកាសធាតុ​នៅ​កម្ពុជា​នឹង​ចាប់ផ្ដើម​កើន​កម្តៅ​ឡើង​វិញ ដោយសារ​សម្ពាធ​ខ្ពស់​នៅ​ប្រទេស​ចិន ​ចាប់ផ្ដើម​ថយ​ចុះ​ឥទ្ធិពល

ចែករំលែក៖

ភ្នំពេញ ៖ ស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២៩ ខែមករា រហូតដល់ថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០១៩ នឹងចាប់ផ្តើមមានកំណើនកម្តៅឡើងវិញ បន្ទាប់ពីក្រុមព្យាករអាកាសធាតុនៃក្រសួងធនធានទឹក និង ឧតុនិយមរកឃើញថា សម្ពាធខ្ពស់នៅលើប្រទេសចិន នឹងចាប់ផ្តើមថយឥទ្ធិពល ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងក្រុមអ្នកព្យាកអាកាសធាតុរកឃើញថា ព្រះរាជាណាចក្រកម្ពុជា នឹងមាន កំណើនកម្តៅឡើងវិញ ក្នុងនោះមានបណ្តាខេត្តនានាដែលនៅតាមតំបន់ខ្ពង់រាប និង តំបន់ភ្នំ សីតុណ្ហភាព  អប្បបរមា នឹងចាប់មានពី២០ទៅ២២អង្សាសេ  និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​២៩ ទៅ​៣២​អង្សា​សេ និង បណ្តារាជធានី-ខេត្តដទៃទៀត មានសីតុណ្ហភាពអប្បបរមា ពី២៣-២៥អង្សាសេ និងសីតុណ្ហភាព​អតិបរមា​មាន​ពី​៣១-៣៣​អង្សា​សេ ។ ចំណែកតំបន់​ដែលនៅជាប់​តាមដង​ទន្លេ មាន តំបន់​ជុំវិញ​បឹង​ទន្លេសាប តំបន់​ខ្ពង់រាប និង​តំបន់​ភ្នំ នឹង​មាន​ចុះ​អ័ព្ទ​នៅ​ពេល​ព្រឹក ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print